រូបភាពវីដេអូឃ្លីបលើបណ្តាញព័ត៌មានសង្គមដែលបានបញ្ចេញនៅថ្ងៃសុក្រនេះ ឃើញដឺប៉ូប្រេង Atlas ស្ថិតក្នុងតំបន់ Rostov របស់រុស្ស៊ី រងការឆាបឆេះជាអគ្គិភ័យ ។
រូបភាពវីដេអូឃ្លីបនេះ ត្រូវបានថតពីក្នុងរថយន្តកំពុងធ្វើដំណើរ ប៉ុន្តែទីភ្នាក់ងារព័ត៌មានរ៉យទ័រ ពុំអាចបញ្ជាក់ផ្ទៀងផ្ទាត់កាលបរិច្ឆេតថតវីដេអូបានឡើយ ។ ពួកគេអាចបញ្ជាក់បានទីតាំងកន្លែងកើតហេតុ ទម្រង់អគារ ផែនទីផ្លូវ ដែលផ្គូផ្គងជាមួយរូបភាពផ្កាយរណប ។
យោធាអ៊ុយក្រែន និយាយនៅថ្ងៃសុក្រនេះថា ពួកគេបានវាយប្រហារដឺប៉ូប្រេង Atlas ស្ថិតក្នុងតំបន់ Rostov របស់រុស្ស៊ីកាលពីយប់កន្លងទៅ បណ្តាលឲ្យវាកើតជាអគ្គិភ័យឡើង ។
ខណៈពេលនោះដែរ អភិបាលតំបន់ Rostov លោក Yuri Slyusar បាននិយាយនៅលើបណ្តាលព័ត៌មានសង្គម Telegramដែលបានបង្ហោះនៅថ្ងៃសុក្រនេះថា អង្គភាពសង្រ្គោះបន្ទាន់ បានព្យាយាមពន្លត់អគ្គិភ័យទ្រង់ទ្រាយធំនៅទីតាំងឧស្សាហកម្មមួយកន្លែង ស្ថិតក្នុងសង្កាត់ Kamensky ៕

