
ក្រុមបាតុករ នាំគ្នាជួបជុំគ្នានៅក្នុងរដ្ឋធានី Amman ប្រទេសហ្សកដានីនាថ្ងៃសុក្រនេះ ដើម្បីថ្កោលទោសការវាយប្រហាររបស់អ៊ីស្រាអែលលើតំបន់ហ្កាហ្សាស្រ្ទីប ។
ពួកគេនាំគ្នាស្រែកពាក្យស្លោក និងកាន់បដាពាក្យស្លោកប្រឆាំងនឹងសហរដ្ឋអាមេរិក ហើយនិងអំពាវនាវឲ្យបណ្តាប្រទេសអារ៉ាប់បង្ហាញការគាំទ្រជនប៉ាឡេស្ទីន ។
លោក Hayel Al-Suwaeer គឺជាបាតុករមួយរូប និយាយថា អង្គការអារ៉ាប់ ត្រូវបានជំរុញឲ្យអនុវត្តគោលជំហរច្បាស់លាស់ប្រឆាំងនឹងរបបហ្សាអឺន ។

ក្រុមមន្រ្តីសុខភាពហ្កាហ្សា និយាយថា យុទ្ធនាការរបស់អ៊ីស្រាអែលនៅតំបន់ហ្កាហ្សា បានសម្លាប់មនុស្សជិត ៤៤.៣០០នាក់ និងមនុស្សជិតទាំងអស់នៅក្នុងដែនដីបិទច្រកមួយនេះ បានជម្លៀសខ្លួនក្នុងពេលតែមួយ ។
យុទ្ធនាការយោធាអ៊ីស្រាអែលដែលមានគោលដៅកម្ចាត់ឲ្យទាល់តែអស់ក្រុមជីវពលហាម៉ាស់ ក្រោយការវាយឆ្មក់សម្លាប់មនុស្សក្រុមមួយនេះលើតំបន់ភាគខាងត្បូងអ៊ីស្រាអែល កាលពីថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣ បានបន្សល់ទុកកាកសំណល់ និងការឈឺចាប់ពុំអាចបំភ្លេចបាន សម្រាប់តំបន់បិទច្រកមួយនេះដែលមានពលរដ្ឋរស់នៅ ២,៣លាននាក់ ៕