យុវជន​ជាង ៥០០​នាក់​ចូលរួម​ធ្វើតេស្ដ​ជាមួយ​ក្លិប​បឹងកេត​ដោយ​បែង​ចែកជា ៧​វគ្គ​

2021/10/26 05:17:55 pm        141

​បាល់ទាត់៖ យុវជន​អាយុ​ក្រោម ១៥​ឆ្នាំ​សរុប​ចំនួន ៥៥៨​នាក់បានដាក់​ពាក្យ​ចូលរួម​ធ្វើតេស្ដដើម្បី​ក្លាយជា​សមាជិក​អាយុ​ក្រោម ១៥​ឆ្នាំ​ក្លិប​បឹងកេត​អេ​ហ្វ​ស៊ី។ ការធ្វើ​តេស្ដ​នេះមាន​រយៈពេល ៤​ថ្ងៃ និង​បែង​ចែកជា ៧​វគ្គនៅ​កីឡដ្ឋាន​ខេ​ម​បូ​ឌា​អ៊ែរ​វ៉េ។

​តាម​ការអះអាង​លើ​បណ្ដាញ​សង្គម​របស់​ក្លិប​ មាន​មូលដ្ឋាន​នៅ​តំបន់​បឹង​ស្នោរខណ្ឌ​ច្បារអំពៅ​នេះបាន​ឲ្យ​ដឹងថា ការធ្វើ​តេស្ដ​បានចាប់ផ្ដើម​ពីថ្ងៃ​ទី​២៥ ខែតុលា​ម្សិលមិញរហូតដល់​ថ្ងៃទី​២៨ ខែតុលា​ខាងមុខ ដោយមាន​ការបែងចែក​ជា​ក្រុមៗដើម្បី​ងាយស្រួល​ក្នុងការ​គ្រប់គ្រង ពោលគឺ​ក្នុង ១​ថ្ងៃ​ធ្វើតេស្ដ ២​ដងពេលព្រឹក និង​ពេល​ល្ងាច។​ ​លើសពីនេះដើម្បី​សុវត្ថិភាព និង​ចូលរួម​ទប់ស្កាត់​ការរីក​រាល​នៃ​ជំងឺ​កូ​វីដ​-១៩ ក្លិប​ក៏បាន​អនុវត្ត​នូវ​វិធានការ​សុខាភិបាលដោយ​ការ​វាស់​កម្ដៅ និង​បាញ់​អាល់កុល​ដល់​យុវជន​គ្រប់រូប មុន​អនុញ្ញាត​ឲ្យ​ពួកគេ​ចូលធ្វើ​តេស្ដ​ទៀតផង។​

​ក្លិប​ជើងឯក​លី​គ ៤​សម័យនេះបាន​បន្ថែមថា នេះ​គឺជា​ដំណាក់កាល​ដំបូងនៃ​ការធ្វើ​តេស្ដ​ប៉ុណ្ណោះ ដើម្បី​ជ្រើសរើស​យុវជន​ត្រៀម​ចូលរួម​ការប្រកួត​ពាន​រង្វាន់​យុវជន​ របស់​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុ​ជានាពេល​ដ៏​ខ្លី​ខាងមុខ។ ប៉ុន្ដែ​ចំពោះ​យុវជន​ដែល​មិនបាន​ដាក់ពាក្យ​ទាន់ពេលវេលា ឬ​នៅតាម​ខេត្ត ក្លិប​នឹងធ្វើ​ការប្រកាស​ជ្រើសរើស​ជា​បន្ដបន្ទាប់​នាពេល​ក្រោយ​ទៀត៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        128
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        139
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        143

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm