មេដឹកនាំកូរ៉េខាងជើង និយាយថា រុស្ស៊ីមានសិទ្ធិក្នុងការការការពារខ្លួនប្រឆាំងនឹងអ៊ុយក្រែន

2024/11/30 08:50:37 pm        122

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បាននិយាយកាលពីថ្ងៃសៅរ៍ (ទី៣០ ខែវិច្ឆិកា)ថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានប្រាប់រដ្ឋមន្ត្រីការពារជាតិរុស្ស៊ីថា ការប្រើប្រាស់អាវុធរយៈចម្ងាយឆ្ងាយរបស់អ៊ុយក្រែន គឺជាលទ្ធផលនៃអន្តរាគមន៍យោធា ដោយផ្ទាល់ពីសហរដ្ឋអាមេរិក ហើយទីក្រុងមូស្គូ មានសិទ្ធិប្រយុទ្ធក្នុងការការពារខ្លួន។ 

ទូរទស្សន៍រដ្ឋរបស់កូរ៉េខាងជើង KRT បានចាក់ផ្សាយវីដេអូរបស់លោក គីម ជុងអ៊ុន ជួបជាមួយរដ្ឋមន្ត្រីការពារជាតិរុស្ស៊ីលោក Andrei Belousov កាលពីថ្ងៃសុក្រ (ទី២៩ ខែវិច្ឆិកា) និងចូលរួមពិធីជប់លៀង និងការប្រគុំតន្ត្រីមួយ។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋនេះ បានរាយការណ៍ថា ក្នុងអំឡុងកិច្ចប្រជុំកាលពីថ្ងៃសុក្រ លោក គីម បានសន្យាពង្រីកទំនាក់ទំនងជាមួយរុស្ស៊ីលើគ្រប់វិស័យ រួមទាំងកិច្ចការយោធា ក្រោមភាពជាដៃគូយុទ្ធសាស្ត្រដ៏ទូលំទូលាយដែលលោកបានចុះហត្ថលេខាជាមួយប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន កាលពីខែមិថុនា ដែលរួមមានកិច្ចព្រមព្រៀងការពារទៅវិញទៅមក។

ទីក្រុងមូស្គូ និងក្រុងព្យុងយ៉ាង មានទំនាក់ទំនងរីកចម្រើនយ៉ាងខ្លាំង ចាប់តាំងពីមេដឹកនាំរបស់ពួកគេ បានបើកកិច្ចប្រជុំកំពូល កាលពីខែកញ្ញា ឆ្នាំ ២០២៣ នៅក្នុងប្រទេសរុស្ស៊ី ហើយចាប់តាំងពីពេលនោះ មកកូរ៉េខាងជើង បានដឹកជញ្ជូនគ្រាប់រំសេវជាង ១០.000កុងតឺន័រ ក៏ដូចជាកាំភ្លើងផ្លោង និងជើងទម្របាញ់      រ៉ូកែតចល័តជាច្រើន។ នេះបើយោងតាមទីភ្នាក់ងារចារកម្មរបស់ប្រទេសកូរ៉េខាងត្បូង។

អត្ថបទដែលទាក់ទង

មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am        34
ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am        39
ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am        58

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា

2026/07/24 11:58:38 am
​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am
​ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm