រុស្ស៊ី រឹបអូសយកកន្លែងតាំងទីលំនៅ ៤ទៀត ខណៈអ៊ុយក្រែន វាយប្រហារឃ្លាំងស្តុកប្រេង នៅក្នុងទឹកដីរបស់ខ្លួន

2024/11/30 09:24:06 pm        229

រុស្ស៊ីបានអះអាងកាលពីថ្ងៃសុក្រថា កងទ័ពរបស់ខ្លួន បានកាន់កាប់កន្លែងតាំងទីលំនៅចំនួន ៤បន្ថែមទៀតនៅភាគខាងកើតអ៊ុយក្រែន ក្នុងរយៈពេលមួយសប្តាហ៍កន្លងទៅនេះ ខណៈដែលអ៊ុយក្រែន បានរាយការណ៍នៅថ្ងៃដដែលនោះថា កងកម្លាំងរបស់ខ្លួន បានវាយលុកឃ្លាំងស្តុកប្រេងមួយ នៅក្នុងទឹកដីរុស្ស៊ី។

ក្រសួងការពារជាតិរុស្ស៊ី បាននិយាយថា កងកម្លាំងរបស់ខ្លួន បានកាន់កាប់កន្លែងតាំងទីលំនៅចំនួន ៤ នៅក្នុងតំបន់ Kharkiv និង Donetsk ក្នុងអំឡុងពេលសប្តាហ៍នៃថ្ងៃទី ២៣ ដល់ថ្ងៃទី ២៩ ខែវិច្ឆិកា។ ពួកគេ ក៏បានបើកការវាយប្រហារចំនួន ៣២លើក លើគោលដៅយោធាអ៊ុយក្រែនជាច្រើន រួមទាំងសហគ្រាសយោធា កន្លែងថាមពល អាកាសយានដ្ឋានយោធា និងកន្លែងផលិត និងផ្ទុកយានដ្រូន។

ក្រសួងបាននិយាយថា ប្រព័ន្ធការពារដែនអាកាសរុស្ស៊ី ក៏បានស្ទាក់ចាប់មីស៊ីល ចំនួន ១០ ពីប្រព័ន្ធមីស៊ីលតាក់ទិចកងទ័ពដែលផលិតដោយសហរដ្ឋអាមេរិក និងយានដ្រូនរបស់សត្រូវចំនួន ៣៥៣ គ្រឿង ក្នុង      រយៈពេលមួយសប្តាហ៍កន្លងទៅនេះ។

លើសពីនេះទៅទៀតនោះ ក្រសួងការពារជាតិរុស្ស៊ី បានរាយការណ៍ថា នៅចន្លោះយប់ថ្ងៃព្រហស្បតិ៍ និងព្រឹកថ្ងៃសុក្រ ប្រព័ន្ធការពារដែនអាកាសរបស់ខ្លួន បានបាញ់ទម្លាក់យានដ្រូនអ៊ុយក្រែនចំនួន ៤៧គ្រឿង លើតំបន់គ្រីម៉េ និងតំបន់ជាប់ព្រំដែន នៅភាគខាងកើតប្រទេសរុស្ស៊ី រួមមាន Rostov, Bryansk, Belgorod និង Voronezh ។

ទន្ទឹមនឹងនេះដែរ អគ្គសេនាធិការនៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន បានរាយការណ៍ពីការប្រយុទ្ធជួរមុខចំនួន ១២៣លើក គិតត្រឹមរសៀលថ្ងៃសុក្រ ដោយមានការប្រយុទ្ធគ្នាខ្លាំងបំផុត បានកើតឡើង ក្នុងទិសដៅនៃទីក្រុង Kurakhove។


អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        90
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        79
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        75

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm