ទីភ្នាក់ងារសារព័ត៌មានមជ្ឈិមកូរ៉េ បានរាយការណ៍ថា មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន (Kim Jong Un) បាននិយាយនៅក្នុងកិច្ចប្រជុំជាមួយរដ្ឋមន្ត្រីការពារជាតិរុស្ស៊ីលោក Andrey Belousov ថា ការវាយប្រហារ នៅក្នុងប្រទេសរុស្ស៊ីជាមួយនឹងអាវុធលោកខាងលិច ដែលមានចម្ងាយឆ្ងាយ គឺជាការជ្រៀតជ្រែកដោយផ្ទាល់ នៅក្នុងជម្លោះនៅអ៊ុយក្រែន។
របាយការណ៍បានលើកឡើងថា៖«សមមិត្តគីម ជុងអ៊ុន បាននិយាយថា ដោយស្ថិតនៅអំណាចរបស់រដ្ឋា ភិបាលទីក្រុងគីវ ការពិតដែលថា សហរដ្ឋអាមេរិក និងលោកខាងលិច បានវាយលុកទឹកដីរុស្ស៊ីដោយអាវុធរយៈចម្ងាយឆ្ងាយរបស់ពួកគេ គឺជាអន្តរាគមន៍យោធាដោយផ្ទាល់ នៅក្នុងជម្លោះនេះ»។
KCNA បានរាយការណ៍ថា លោក គីម ជុងអ៊ុន បានលើកឡើងថា ការវាយប្រហារសងសឹកលើអ៊ុយក្រែន ដែលទើបនឹងចាប់ផ្តើមដោយរដ្ឋាភិបាលរុស្ស៊ី និងយោធា គឺជាវិធានការទាន់ពេលវេលា និងមានប្រសិទ្ធភាព ដើម្បីជូនដំណឹងដល់សហរដ្ឋអាមេរិក ប្រទេសលោកខាងលិច និងអ៊ុយក្រែន ដែលកំពុងប្រកាន់ខ្ជាប់នូវភាពព្រងើយកន្តើយខាងយោធា អំពីភាពធ្ងន់ធ្ងរនៃស្ថានភាពនេះ និងឆន្ទៈរបស់រុស្ស៊ីចំពោះវិធានការតបតដ៏តឹងរ៉ឹង។
យោងតាមមេដឹកនាំកូរ៉េខាងជើង បានឲ្យដឹងថា វាគួរតែត្រូវបានបង្ហាញដល់«កងកម្លាំងបង្កហេតុដែលដឹកនាំដោយសហរដ្ឋអាមេរិក»ថា ពួកគេនឹងមិនបានសម្រេចនូវអ្វីដែលមានប្រយោជន៍ទេ ប្រសិនបើពួកគេ មិនអើពើនឹងការព្រមានរបស់រុស្ស៊ីនោះ។