មន្ត្រី​ក្រសួងទេសចរណ៍ ឱ្យដឹងថា វិថី​លក់​ម្ហូបអាហារ​ជាច្រើន​កន្លែង ​នឹងត្រូវ​បង្កើត​ឡើង​

2021/04/27 09:59:58 am        44

កំពត ៖ ​នៅ​ថ្ងៃទី​២០ ខែធ្នូ នេះ ទីតាំង​វិថី​លក់​ម្ហូបអាហារ ឬ​ហៅថា Food Street មួយកន្លែង នៅតាម​បណ្តោយ ​សួនច្បារ ជិត​ផ្សារណាត់ ក្នុង​ក្រុង​កំពត ត្រូវ​បាន​បើក​ដំណើរ​ការ​លក់​ម្ហូបអាហារ​ខ្មែរ ជា​លើកដំបូង នៅក្នុង ប្រទេស​កម្ពុជា ​ដែល​មន្ត្រី​ក្រសួងទេសចរណ៍ បានឱ្យដឹងថា វិថី​លក់​ម្ហូបអាហារ​នេះ មិនមែន​បើក​លក់​តែ​ រយៈពេល​បី​ថ្ងៃ​ ក្នុង​កម្មវិធី​បុណ្យ​សមុទ្ទ​នេះ​ទេ​ ពោល​ត្រូវ​បើក​ដំណើរការ​ជា​រៀងរហូត​។


លោក តុ​ប សុភ​ក្ត្រ អនុរដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងទេសចរណ៍ បាន​ប្រាប់​BTV នៅ​ថ្ងៃ ទី​២០ ខែធ្នូ នេះ​ថា ការ​បើក​ឱ្យមាន​វិថី​លក់​ម្ហូបអាហារ​នៅ​ខេត្តកំពត​ ដំបូង​គេ នៅ​កម្ពុជា គឺធ្វើឡើង​ស្រប តាម​គោលការណ៍​ចង់បាន​របស់​អង្គការ​ទេសចរណ៍​ពិភពលោក ​នៃ​អង្គការសហប្រជាជាតិ (UNWTO) និង​ស្របតាម​ការណែនាំ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​។

លោក​បាន​បញ្ជាក់ថា វិថី​លក់​ម្ហូបអាហារ​នេះ គឺ​ត្រូវបាន​បង្កើតឡើង​ក្នុង​គោលដៅ​សំខាន់ គឺ​ធ្វើការ ផ្សព្វផ្សាយ​ផលិតផល​ទេសចរណ៍ និង​ការបង្ហាញ​អត្តសញ្ញាណ​ម្ហូប​ខ្មែរ រចនាបថ​ខ្មែរ ជូន​ភ្ញៀវ​ទេសចរ​ជាតិ អន្តរជាតិ និង​ទាក់ទាញ​ភ្ញៀវទេសចរ​អន្តរជាតិ ​ឱ្យ​ស្នាក់នៅ​បានយូរ​នៅក្នុង​ប្រទេស​កម្ពុជា​ផងដែរ​។

លោក តុ​ប សុភ​ក្ត្រ បានឱ្យដឹងថា វិថី​លក់​ម្ហូបអាហារ នេះ បាន​បើក​បើក​ដំណើរការ ដំបូង​ប្រមាណ ៥៥​តូប ដែល​តុបតែង​តាម​រចនាបថ​ខ្មែរ ​ហើយ​ម្ហូបអាហារ​ប្រមាណ​៩០​ភាគរយ​ គឺជា​អាហារ ដែលជា​អត្ត សញ្ញាណ​ខ្មែរ ដែលមាន​គុណភាព និង​ស្តង់ដា​អនាម័យ​ខ្ពស់ ហើយ​ក្រៅពីនេះ ​ជា​ប្រភេទ​ភេសជ្ជៈ​នាំចូល មកពី​ក្រៅប្រទេស​។ វិថី​ម្ហូបអាហារ​ខ្មែរ​នេះ គឺជា​ទីតាំង​ស្តង់ដារ​មួយ ដែល​មិន​អនុញ្ញាត​ឱ្យ​យានជំនិះ​គ្រប់ ប្រភេទ បើកបរ​ឆ្លងកាត់ ឬ​ចូល​ចត​ឡើយ គឺ​អនុញ្ញាត​ឱ្យ​ភ្ញៀវ​ដើរ​ទស្សនា ពិសារ​អាហារ និង​ស្តាប់​ដូរ​តន្ត្រី ខ្នាតតូច ដើម្បី​កម្សាន្ត​អារម្មណ៍ នៅពេល​ពិសារ​អាហារ​ដ៏​ឆ្ងុយឆ្ងាញ់​របស់​ខ្មែរ​តែប៉ុណ្ណោះ​។

តាម​ការគ្រោងទុក ក្រសួងទេសចរណ៍ នឹង​បើក​ទីតាំង​វិថី​លក់​ម្ហូបអាហារ​នេះ​ នៅតាម​បណ្តា​ខេត្ត មួយចំនួនទៀត ​ជាពិសេស​នៅ​ខេត្ត​កែប ​ហើយ​នៅ​ខេត្តបាត់ដំបង​ នៅក្នុង​ឱកាស​រៀបចំ​បុណ្យ​ទន្លេ នៅ​ខែ មីនា ឆ្នាំ​២០២០ ៕


អត្ថបទដែលទាក់ទង

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        3
សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm        7
សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        224

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦

2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm