សមាគម​រោង​ចក្រ​ស្បែក​ជើង​កម្ពុជា​រួម​ចំណែក​ឧបត្ថម្ភ​គាំទ្រ​ជួយ​ដល់​កង​ទ័ព​ជើង​គោក​ក្នុង​ការ​ជួយ​សង្គ្រោះ​ពលរដ្ឋ​រង​គ្រោះ​ដោយ​ទឹកជំនន់​

2021/04/27 09:59:58 am        29

​ភ្នំពេញ៖ នៅ​ថ្ងៃ​ទី​៣០ ខែ​តុលា ឆ្នាំ​២០២០ លោក​ឧកញ៉ា លី ឃុន​ថៃ ប្រធាន​សមាគម​រោងចក្រ​ស្បែកជើង​កម្ពុជា​បាន​ដឹកនាំ អនុប្រធាន និង​គណៈកម្មការ​សមាគម​ ជួប​សម្ដែង​ការគួរសម​ជាមួយ​នឹងឯកឧត្ដម ហ៊ុន ម៉ា​ណែ​ត និង​បាន​នាំ​យក​អំណោយ​របស់​សមាគម​រួមមាន៖ មី​ចំនួន ​២១៦៦​កេស, ទឹកបរិសុទ្ធ​ចំនួន​ ៦០០​កេស និង​ស្បែក​ជើង​ចំនួន​ ២០០​កេស​ជូន​ដល់​កងទ័ពជើងគោក​ ដើម្បី​ចូល​រួម​ចំណែក​ជួយ​ដល់​កងទ័ពជើងគោក ​ក្នុង​យុទ្ធនា​ការ​ដោះ​ស្រាយ​ការងារ​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ​ នៅ​តាម​មូលដ្ឋាន​ទូទាំង​ប្រទេស​ដែល​កំពុង​រងគ្រោះ​ដោយ​ទឹកជំនន់​។


​លោក​ប្រធាន​សមាគម​បាន​លើក​ឡើង​ថា ដោយ​មើល​ឃើញ​យុទ្ធនា​ការ​ជួយ​ជនរងគ្រោះ​ ដោយសារ​ទឹកជំនន់​រហ័ស​ទាន់​ពេល​វេលា​ ក្រោម​ការដឹកនាំ​របស់​មេបញ្ជាការ​កងទ័ពជើងគោក សមាគម​ព្រម​ទាំង​អ្នក​វិនិយោគ​នៅ​ក្នុង​ប្រទេស​កម្ពុជា បាន​ចូល​រួម​ចំណែក​ឧបត្ថម្ភ​គាំទ្រ​ចំពោះ​កងទ័ព​ ដើម្បី​ជួយ​សង្គ្រោះ​ប្រជាជន​ឲ្យ​បាន​ទាន់​ពេល​វេលា​។ លោក​បន្ត​ថា នេះ​គឺជា​ទឹកចិត្ត និង​ការ​ថ្លែង​អំណរ​គុណ​របស់​សមាគម​ស្បែកជើង​កម្ពុជា ​ចំពោះ​កងទ័ព​ដែល​តែងតែ​ឃើញ​កងទ័ព​នៅ​ជួរមុខ​ជានិច្ច និង​តែង​តែ​ចុះ​ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ​ រាល់ពេល​ដែល​មាន​គ្រោះ​មហន្តរាយ​ផ្សេងៗ​។ ​ឯកឧត្ដម ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងអំណរគុណ​ចំពោះ​ទឹកចិត្ត​សប្បុរសធម៌ និង​ការចូលរួម​គាំទ្រ​ដ៏​ថ្លៃថ្លា​បំផុត​ចំពោះ​ឧកញ៉ា លី ឃុន​ថៃ ប្រធាន​សមាគម​ស្បែកជើង​កម្ពុជា និង​គណៈកម្មការ​ទាំង​អស់ ​ដែល​បាន​ចូលរួម​ឧបត្ថម្ភ​អំណោយ​ជួយ​ដល់​កងទ័ព​ ដើម្បី​សង្គ្រោះ​ប្រជាជន​នៅ​ក្នុង​គ្រា​ដ៏​លំបាក​នេះ​៕

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        324
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ

2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am
​ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm