កងទ័ពស៊ីរីបញ្ជាក់ថាក្រុមឧទ្ទាមចូលដល់ទីក្រុង Aleppo ខណៈទាហានរាប់សិបនាក់ត្រូវបានសម្លាប់

2024/12/01 05:26:14 pm        109

 យោធាស៊ីរី និយាយកាលពីថ្ងៃសៅរ៍ថា ក្រមឧទ្ទាមបានចូលដល់តំបន់ជាច្រើនក្នុងទីក្រុង Aleppo អំឡុងការវាយប្រហារមួយដែលបានសម្លាប់ទាហានរាប់សិបនាក់ បង្ខំឲ្យកងទ័ពដាក់ពង្រាយឡើងវិញ និងជាការប្រឈមដ៏ធំបំផុតមួយសម្រាប់លោកប្រធានាធិបតី Bashar al-Assad នៅក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ ។

 ការវាយប្រហារដ៏គួរភ្ញាក់ផ្អើលដឹកនាំដោយក្រុមឧទ្ទាមអ៊ីស្លាម Hayat Tahrir al-Sham បានធ្វើឲ្យរំជើបរំជួលខ្សែត្រៀមមុខនៃសង្រ្គាមស៊ីវិលស៊ីរី ដែលបានស្ងប់ស្ងាត់អស់រយៈពេលជាច្រើនឆ្នាំមកហើយ ចាប់តាំងពីឆ្នាំ ២០២០មកម្ល៉េះ ធ្វើឲ្យមានការប្រយុទ្ធគ្នាឡើងវិញនៅក្នុងតំបន់ដ៏ផុយស្រួលរបស់ប្រទេសមួយនេះ ស្ថិតនៅជិតព្រំដែនទួរគី ។ កងទ័ពនិយាយថា ពួកគេបានត្រៀមខ្លួនរួចរាល់ក្នុងការវាយបកវិញ ដើម្បីស្តាអំណាចរដ្ឋ ។

 សេចក្តីថ្លែងការណ៍របស់មេបញ្ជាការកងទ័ពស៊ីរី គឺជាការទទួលស្គាល់ជាសាធារណៈលើកដំបូងដោយយោធាថា ក្រុមឧទ្ទាម បានចូលដល់ទីក្រុង Aleppo ដែលស្ថិតក្រោមការគ្រប់គ្រងទាំងស្រុងរបស់រដ្ឋ ចាប់តាំងពីកងកម្លាំងរដ្ឋាភិបាលគាំទ្រដោយរុស្ស៊ី និងអ៊ីរ៉ង់ បណ្តេញក្រុមឧទ្ទាមចេញអស់ កាលពីរយៈពេល ៨ឆ្នាំមុន ។

 កងទ័ពនិយាយថា ចំនួនដ៏ច្រើននៃក្រុមភេរវករ និងសមរភូមិប្រយុទ្ធជាច្រើន បានបង្ខំឲ្យកងកម្លាំងរបស់ពួកគេ ចុះប្រតិបត្តិការដាក់ពង្រាយកងកម្លាំងឡើងវិញ ដែលមានគោលដៅពង្រឹងខ្សែការពារដើម្បីទប់ទល់ការវាយប្រហារ ការពារអាយុជីវិតជនស៊ីវិល និងទាហាន ហើយនិងត្រៀមខ្លួនសម្រាប់ការវាយបកវិញ ។

 កងទ័ពនិយាយថា ក្រុមឧទ្ទាមបានចូលដល់តំបន់ជាច្រើននៅក្នុងទីក្រុង Aleppo ប៉ុន្តែការទម្លាក់គ្រាប់បែក បានបញ្ឈប់ពួកគេពីការបង្កើតទីតាំងឈរជើងចម្រុះ ។ ពួកគេបានសន្យាថានឹងបណ្តេញក្រុមឧទ្ទាមទាំងអស់នេះ ហើយនិងស្តាការគ្រប់គ្រងរបស់រដ្ឋឡើងវិញ ។

 ប្រភពព័ត៌មានចំនួន ២របស់ក្រុមឧទ្ទាម បានឲ្យដឹងថា ក្រុមបះបោរ ដណ្តើមបានផងដែរទីក្រុង Maraat al Numan ស្ថិតក្នុងខេត្ត Idlib ធ្វើឲ្យតំបន់ទាំងអស់នៅក្នុងខេត្តមួយនេះ ស្ថិតក្រោមការគ្រប់គ្រងរបស់ពួកគេ និងជាអ្វីមួយដែលធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរមួយទៀតដល់លោក Assad ៕


អត្ថបទដែលទាក់ទង

មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង
2026/07/24 08:07:56 pm        5
អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm        3
យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm        10

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង

2026/07/24 08:07:56 pm
​អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm
​យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm
​ប្រធានាធិបតីបង់ក្លាដែស លោក​ Shahabuddin លាលែងពីតំណែង មុន ២ឆ្នាំនៃ​អាណត្តិ​របស់លោក
2026/07/24 08:05:39 pm
​គ្រួសារកាន់ទុក្ខនៅជំរំបង់ក្លាដែស ស្របពេលមនុស្ស ៥០០នាក់ សង្ស័យថា ស្លាប់ក្នុងគ្រោះមហន្តរាយលិចទូកនៅមីយ៉ាន់ម៉ា
2026/07/24 08:05:11 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm