កម្ពុជាគ្រោងនឹងដាក់ចេញយុទ្ធសាស្រ្ត ស្តារនិងជំរុញកំណើនសេដ្ឋកិច្ច ក្នុងការរស់នៅជាមួយកូវីដ-១៩នៅចុងឆ្នាំនេះ

2021/10/26 06:00:25 pm        212

ភ្នំពេញ ៖ រាជរដ្ឋាភិបាល នឹងដាក់ចេញនូវយុទ្ធសាស្រ្តស្តារ និងជំរុញកំណើនសេដ្ឋកិច្ចឡើងវិញ ក្នុងការរស់នៅ ជាមួយនឹងមេរោគកូវីដ១៩ តាមគន្លងបែបថ្មីនៅចុងឆ្នាំ២០២១ ខាងមុខនេះ ខណៈកម្ពុជាបានចាក់វ៉ាក់សាំងបង្ការកូវីដ១៩ ដល់ប្រជាពលរដ្ឋរបស់ខ្លួន បានជាង៨៥ភាគរយហើយ ក្នុងចំនួនប្រជាជនសរុប១៦ លាននាក់នោះ។

នេះបើយោងតាមសេចក្តីប្រកាស់ព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលបានចេញនៅព្រឹកថ្ងៃទី២៦ ខែតុលានេះ។

សេចក្តីប្រកាសព័ត៌មាន បានឲ្យដឹងថា ថ្លែងនៅក្នុងកិច្ចប្រជុំ កំពូលអាស៊ានលើកទី៣៨-៣៩ តាមប្រព័ន្ធវីដេអូអនឡាញ ក្រោមប្រធានបទ «យើងយកចិត្តទុកដាក់ យើងរៀបចំត្រៀម​លក្ខណៈ​យើងរីកចម្រើនទៅមុខ » នៅព្រឹកថ្ងៃទី២៦តុលានេះ ដែលព្រះរាជា​ណាចក្រប៊្រុយណេដារ៉ុយសាឡាម ធ្វើជាម្វាស់ផ្ទះ ហើយមានការចូលរួម​ពីថ្នាក់ដឹកនាំអាស៊ាន​ទាំងអស់ លើកលែងតែប្រទេសសហភាពមីយ៉ាន់ម៉ា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី​បានបញ្ជាក់ថា នៅក្នុងការប្រយុទ្ធ នឹងជំងឺកូវីដ-១៩ រាជរដ្ឋាភិបាលកម្ពុជា​ បានកំណត់​យកការ​ចាក់​វ៉ាក់សាំង ជាវិធានការយុទ្ធសាស្រ្ត​គន្លឹះ​គួបផ្សំ​ និងវិធានការផ្សេងទៀត។

គិតត្រឹម ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ កម្ពុជាសម្រេចបាននូវការចាក់វ៉ាកសាំងដល់ប្រជាពលរដ្ឋ ១៣លាន ៧សែននាក់ សមមូល​នឹងអត្រា៨៥,៣៣ភាគរយ នៃចំនួនប្រជាជនសរុប១៦លាននាក់។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានបញ្ជាក់នៅក្នុងអង្គប្រជុំអាស៊ាន​ទៀតថា «ជាការវាយតម្លៃជំងឺកូវីដនៅកម្ពុជា ​ស្ថិតនៅក្នុងស្ថានភាពគ្រប់គ្រងបានល្អ។ ឈរលើមូលដ្ឋាននេះ រាជរដ្ឋាភិបាល បាននឹងកំពុងជំរុញការបើកដំណើរការសកម្មភាពសង្គម សេដ្ឋកិច្ចឡើងវិញ​ជាបណ្តើរៗ តាមគន្លងប្រក្រតីភាពថ្មី​ ហើយក៏គ្រោងនឹងដាក់ចេញ យុទ្ធសាស្រ្តស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវីដ-១៩​ តាមគន្លងប្រក្រតីភាពថ្មី នៅចុងឆ្នាំ២០២១នេះ»។

នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាននេះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានលើកឡើងដូចគ្នាទៅនឹង បណ្តាមេដឹកនាំអាស៊ានដទៃទៀតផងដែរ ​ដោយសម្តេចបានគូសបញ្ជាក់ថា ការអូសបន្លាយ​នៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ អស់រយៈពេលជិត២ឆ្នាំកន្លងមក បានក្លាយ​ជា​វិញ្ញាសា​សាកល្បង​សមត្ថភាពដ៏ធំមួយ ក្នុងការដឹកនាំនិងអភិវឌ្ឍទាំងសម្រាប់អាស៊ានទាំងមូល និងទាំងសម្រាប់ប្រទេសជាសមាជិកនីមួយៗ។ មកដល់ពេលនេះយើងអាចវាយតម្លៃបានថា អាស៊ាន​នឹងឈានទៅរកការគ្រប់គ្រងការរីករាលដាល​ នៃជំងឺនោះបាន ប្រកបដោយប្រសិទ្ធភាព​នាពេលដ៏ខ្លីខាងមុខ។

សម្តេចតេជោ បានបញ្ជាក់បន្ថែមទៀតថា ​ជាទិសដៅទៅមុខការងារសំខាន់បន្ត និងបន្ទាប់គឺការស្តារ​និង​ការអភិវឌ្ឍវិស័យសង្គម សេដ្ឋកិច្ចឡើងវិញតាមរយៈការធានាប្រក្រតីភាព នៃលំ​ហូពាណិជ្ជកម្ម ការធ្វើដំណើរ​ និងការធ្វើសេរីភាវូបនីយកម្មពាណិជ្ជកម្ម ​សេវាកម្ម ​និងការវិនិយោគ​ ក្នុងន័យនេះ កម្ពុជា​សូមគាំទ្រនូវការរៀបចំទស្សន ​វិស័យអាស៊ាន​ក្រោយឆ្នាំ២០២៥ និងស្វាគមន៍ការអនុម័ត​លក្ខខណ្ឌប្រតិបត្តិសម្រាប់ក្រុមការងារជាន់​ ខ្ពស់​ទទួលបន្ទុកកិច្ចការនោះផងដែរ៕

អត្ថបទ ៖ បាន ចក់


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        235
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        123
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm