រដូវបុណ្យណូអែល បានចាប់ផ្តើមជាផ្លូវការហើយនៅប្រទេសម៉ិកស៊ិកកាលពីថ្ងៃសៅរ៍ ជាមួយបាឡុងហោះពាសពេញផ្ទៃមេឃពីលើទីក្រុង Mexico City អំឡុងពេលដង្ហែក្បួនប្រចាំឆ្នាំ ។
បាឡុង Bolo Fest ដែលដាក់ឈ្មោះក្រោយរូបខ្លាឃ្មុំពណ៌ស បង្ហាញពីទេពកោសល្យ និងសិល្បះក្នុងស្រុក ។
បាឡុងចម្រុះពណ៌ឆ្លាក់រូប Disney និងតួអង្គគំនូរជីវចលជាច្រើនទៀត ជាមួយនឹងក្រុមរាំ និងក្រុមភ្លេង ដង្ហែក្បួនតាមបណ្តោយរុក្ខាវិថី ធ្វើឲ្យអ្នកស្រុក និងភ្ញៀវសប្បាយរីករាយ ពេលដែលពួកគេឈរអមដងផ្លូវ ។
ព្រឹត្តការណ៍ដែលបានរៀបចំឡើងនៅរដូវបុណ្យអូណែលក្នុងទីក្រុង Mexico City ចាប់តាំងពីឆ្នាំ ២០១៥ ត្រូវបានឧបត្ថម្ភដោយមជ្ឈមណ្ឌលផ្សារទំនើបនៅ Liverpool ហើយរូបខ្លាឃ្មុំមានភាពស្រដៀងគ្នានឹងពិធីដង្ហែក្បូន Macy's Thanksgiving នៅទីក្រុងញូវយ៉កដែរ ៕


