ចិន រិះគន់ការលក់អាវុធរបស់អាមេរិក ឱ្យកោះតៃវ៉ាន់ និងដំណើរឆ្លងកាត់អាមេរិករបស់លោក Lai

2024/12/01 09:42:22 pm        80

ប្រទេសចិន នៅថ្ងៃអាទិត្យ (០១ ធ្នូ) នេះ បានប្តេជ្ញា "ការសងសឹកយ៉ាងខ្លាំងក្លា" សម្រាប់ការអនុម័តលក់សព្វាវុធរបស់សហរដ្ឋអាមេរិក នាពេលថ្មីៗនេះទៅឱ្យកោះតៃវ៉ាន់ ហើយបានដាក់ការតវ៉ាទៅកាន់ទីក្រុងវ៉ាស៊ីនតោន សម្រាប់ការរៀបចំឱ្យមេដឹកនាំកោះស្វ័យគ្រប់គ្រងតៃវ៉ាន់ ធ្វើដំណើរឆ្លងកាត់តាមរយៈសហរដ្ឋអាមេរិក។

គួរបញ្ជាក់ថា មន្ទីរបញ្ចកោណបាននិយាយកាលពីថ្ងៃសុក្រថា ក្រសួងការបរទេសបានអនុម័តលទ្ធភាពនៃការលក់គ្រឿងយុទ្ធោបករណ៍ប្រមាណ ៣៨៥លានដុល្លារ ជាគ្រឿងបន្លាស់ និងជំនួយសម្រាប់យន្តហោះចម្បាំង F-16 និងរ៉ាដាដល់តៃវ៉ាន់។ ការលក់នេះត្រូវបានប្រកាសប៉ុន្មានម៉ោងប៉ុណ្ណោះ មុនមេដឹកនាំតៃវ៉ាន់ លោក Lai Ching-te ចេញដំណើរទស្សនកិច្ចទៅកាន់ប្រទេសសម្ព័ន្ធមិត្តការទូតចំនួន៣ របស់ទីក្រុងតៃប៉ិ នៅប៉ាស៊ីហ្វិក ដោយឈប់សំចតនៅកោះហាវ៉ៃ និងកោះហ្គាំ (Guam) ដែលជាទឹកដីអាមេរិក។

ក្រសួងការបរទេសចិន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការលក់គ្រឿងយុទ្ធោបករណ៍នេះបានបញ្ជូន "សញ្ញាខុសឆ្គង" ដល់កងកម្លាំងឯករាជ្យរបស់តៃវ៉ាន់ និងធ្វើឱ្យខូចទំនាក់ទំនងអាមេរិក-ចិន។ នៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយ ក្រសួងបានបញ្ជាក់ថា ខ្លួនប្រឆាំងយ៉ាងដាច់ខាតចំពោះការផ្លាស់ប្តូរផ្លូវការណាមួយរវាងអាមេរិក និងកោះតៃវ៉ាន់ ហើយ "ថ្កោលទោសយ៉ាងខ្លាំងក្លា" លើទីក្រុងវ៉ាស៊ីនតោន ចំពោះការរៀបចំដំណើរសំចតនោះ។

ប្រទេសចិន ចាត់ទុកកោះតៃវ៉ាន់ ថាជាទឹកដីរបស់ខ្លួន ហើយកោះនេះជាបញ្ហាសំខាន់បំផុតក្នុងទំនាក់ទំនងជាមួយអាមេរិក ខណៈទីក្រុងប៉េកាំង មិនចូលចិត្តលោក Lai នោះទេ ដោយហៅលោកថាជា "ជនផ្ដាច់ខ្លួន"។ សហរដ្ឋអាមេរិក មានចំណងផ្លូវច្បាប់ក្នុងការផ្តល់ឱ្យកោះតៃវ៉ាន់ នូវមធ្យោបាយការពារខ្លួន ទោះបីជាមិនមានទំនាក់ទំនងការទូតផ្លូវការរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតៃប៉ិក៏ដោយ ដែលនេះធ្វើឱ្យមានការខឹងសម្បារជាបន្តបន្ទាប់ពីទីក្រុងប៉េកាំង៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        84
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        128
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        116

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm