លោក Trump ព្រមានប្រទេស BRICS ប្រឆាំងនឹងការជំនួសប្រាក់ដុល្លារអាមេរិក

2024/12/01 09:51:01 pm        149

ប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិក លោក Donald Trump កាលពីថ្ងៃសៅរ៍ (៣០ វិច្ឆិកា) បានទាមទារឱ្យបណ្ដាប្រទេសសមាជិក BRICS ប្តេជ្ញាថានឹងមិនបង្កើតរូបិយប័ណ្ណថ្មី ឬគាំទ្ររូបិយប័ណ្ណផ្សេងទៀតដែលនឹងជំនួសប្រាក់ដុល្លាររបស់សហរដ្ឋអាមេរិកនោះទេ បើមិនដូចច្នេះនឹងត្រូវប្រឈមពន្ធ ១០០% ពីទីក្រុងវ៉ាស៊ីនតោន។

លោក Trump បានសរសេរបង្ហោះនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម Truth Social របស់ខ្លួនថា "យើងទាមទារឱ្យមានការប្តេជ្ញាចិត្តពីប្រទេសទាំងនេះថាពួកគេនឹងមិនបង្កើតរូបិយប័ណ្ណ BRICS ថ្មី ឬគាំទ្ររូបិយប័ណ្ណផ្សេងទៀតដើម្បីជំនួសប្រាក់ដុល្លារអាមេរិកដ៏ខ្លាំងក្លានេះទេ បើមិនដូចច្នេះពួកគេនឹងប្រឈមពន្ធ ១០០% ហើយអាចត្រូវបញ្ឈប់ការលក់ទៅកាន់សេដ្ឋកិច្ចសហរដ្ឋអាមេរិក"។

លោក Trump បន្តថា "វាគ្មានឱកាសទេដែល BRICS នឹងជំនួសប្រាក់ដុល្លារអាមេរិកក្នុងពាណិជ្ជកម្មអន្តរជាតិបាន ហើយប្រទេសណាដែលព្យាយាមធ្វើបែបនេះ គួរតែត្រៀមខ្លួនចាកចេញពីសេដ្ឋកិច្ចដ៏ធំរបស់សហរដ្ឋអាមេរិកឱ្យហើយទៅ”។

គួររម្លឹកថា បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោន បានដាក់ទណ្ឌកម្មកាន់តែខ្លាំងលើរុស្ស៊ី ជុំវិញសង្រ្គាមអ៊ុយក្រែនឆ្នាំ២០២២ ក្រុមប្រទេសដែលគេស្គាល់ថា BRICS - ប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន អាហ្រ្វិកខាងត្បូង អេហ្ស៊ីប អេត្យូពី អ៊ីរ៉ង់ និងអារ៉ាប់រួម - បានចាប់ផ្តើមការពិភាក្សាកាន់តែខ្លាំងឡើងជុំវិញការពឹងផ្អែកតិចជាងមុនលើប្រាក់ដុល្លារ នេះបើតាមរបាយការណ៍ពីសារព័ត៌មាន Politico។ 

ការជំនួសប្រាក់ដុល្លារគឺជាគោលដៅរបស់ក្រុម BRICS អស់រយៈពេលជាច្រើនឆ្នាំ ប៉ុន្តែបំណងនេះត្រូវបានរារាំងដោយការមិនចុះសម្រុងគ្នាក្នុងចំណោមប្រទេសសមាជិកផ្សេងៗ៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        88
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        132
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        120

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm