កូរ៉េខាងត្បូង នឹងក្លាយជាទីផ្សារធំមួយសម្រាប់នាំចេញទំនិញពីកម្ពុជា

2021/10/26 06:17:46 pm        254

​ភ្នំពេញ ៖ វិស័យឯកជន ចាត់ទុកប្រទេសកូរ៉េ ជាទីផ្សារធំមួយបន្ទាប់ពីប្រទេសចិន សម្រាប់ទំនិញរបស់កម្ពុជា ដែលជាផ្នែក​មួយ​ជួយ​លើក​កម្ពស់ខ្សែផលិតកម្មក្នុងស្រុក និងកសិករជាអ្នកដាំដុះបន្ថែមទៀត។ ការលើកឡើង បែបនេះ គឺបន្ទាប់ពីប្រទេសកម្ពុជា និងប្រទេស​កូរ៉េ​ខាង​ត្បូង បានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគជា ផ្លូវការនៅថ្ងៃទី២៦ ខែតុលានេះ។

ឧកញ៉ា សុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា និងជាអគ្គនាយកក្រុមហ៊ុន អេមរុរាយ៍ ថ្លែងប្រាប់ភ្នាក់ ងារអ្នកយក​ព័ត៌​មាន BTV នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២ នេះថា ពាក់ព័ន្ធ​ការ​នាំអង្ករ​ទៅកាន់ប្រទេសកូរ៉េ​ កម្ពុជា អនុវត្តតាមកូតានៃការបង់ពន្ធ ប៉ុន្តែ​បន្ទាប់កិច្ចព្រមព្រៀង​ពាណិជ្ជកម្មសេរីរវាងកម្ពុជា និងកូរ៉េខាងត្បូងនេះតទៅ គឺបានបង្ហាញនូវចំណុចវិជ្ជមាន ដើម្បី​ឲ្យ​យើង​មាន​លទ្ធ​ភាព​ចរចា​នៅថ្ងៃខាងមុខ និងមានលទ្ធភាពដេញថ្លៃផ្គត់ផ្គង់អង្ករទៅកាន់ប្រទេសកូរ៉េ ព្រោះទីផ្សារកូរ៉េគឺជាទីផ្សារធំមួយ​បន្ទាប់​ពី​ទីផ្សារ​ចិន។

ចំណែកលោក ងួន ឡាយ ប្រធានសមាគមលើកកម្ពស់ម្រេចកំពត សាទរចំពោះរាជរដ្ឋាភិបាល ដែលបានខិតខំ ប្រឹងប្រែង​ពង្រីក​ទីផ្សារ ដើម្បីជម្រុញនាំចេញផលិតផលរបស់កម្ពុជា និងផ្នែកមួយ​ជួយលើកកម្ពស់ផលិតផលក្នុង ស្រុក ជាពិសេសផលិត​ផល​ម្រេច​ទៅកាន់ទីផ្សារកូរ៉េ​ឲ្យបានកាន់​តែច្រើនថែមទៀត។

ដោយឡែកពាក់ព័ន្ធវិស័យឧស្សាហកម្ម, លោក កាំង ម៉ូនីកា អគ្គលេខាធិការរងសមាគម​រោងចក្រ​កាត់​ដេរនៅកម្ពុជា GMAC បាន​ថ្លែងថា ស្ថិតនៅក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ចំពោះ​វិស័យឧស្សាហកម្មកាត់ដេរកម្ពុជា ទទួលបានការ​កុម្ម៉ង់​ទិញ​ពី​ខាង​ក្រៅ​យ៉ាង​ច្រើន ដែលធ្វើឲ្យ​កំណើននៃការនាំចេញក៏បានហក់ឡើង។

ដោយឡែកទីផ្សារកូរ៉េវិញ សម្រាប់ការនាំចេញកន្លងមានទ្រង់ទ្រាយតិចតូច ដោយកម្ពុជា​បាន​អនុវត្តនៃការនាំចេញ ​តាមកិច្ច​ព្រមព្រៀង​ពាណិជ្ជកម្មសេរីតំបន់អាស៊ាន-កូរ៉េ។ ចំណែកការចុះកិច្ចព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា-កូរ៉េនេះវិញ ​នឹងអាចជួយ​ជំរុញ​ថែម​ទៀត នៃការនាំចេញ​ផលិតផលកាត់ដេរទៅកាន់ប្រទេសនោះ។

សូមបញ្ជាក់ថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងកូរ៉េខាងត្បូងនេះ នឹងជំរុញ​កំណើន​នៃការនាំចេញកំណើន​ផល​ទុនសរុបក្នុងស្រុក និងកំណើនឱកាសការងារ ព្រមទាំងជួយស្តារ​ឡើងវិញ​នូវសេដ្ឋកិច្ចរបស់ប្រទេសទាំងពីរបានឆាប់រហ័ស ​ដែលទទួលរងផលប៉ះពាល់ជំងឺកូវីដ-១៩ នឹងពង្រីកបន្ថែមការធ្វើសេរីភាវូបនីយកម្មទីផ្សារ បន្ថែមពីលើកិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរីអាស៊ាន-កូរ៉េ និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP)។

នៅក្នុងរយៈពេលបីត្រីមាសឆ្នាំ២០២១នេះ ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជាកូរ៉េ ​មានចំនួនទឹកប្រាក់ ជាង ៥៧៨ លានដុល្លារអាមេរិក ​កើនឡើងជាង ១១ភាគរយ ក្នុងនោះ ​កម្ពុជានាំចេញទំនិញសរុប ១៤៤ លានដុល្លារអាមេរិក ​កើនឡើងជិត ៤ ភាគរយ ទៅប្រទេសកូរ៉េខាងត្បូង ខណៈការនាំចូល​មានចំនួនជាង ៤៣៤ ​លានដុល្លារអាមេរិក កើនឡើងជាង ១៤ភាគរយ បើរយៈពេលដូចគ្នាឆ្នាំ ២០២០ ៕ 

អត្ថបទ៖ សុន រ៉ាឌី


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        235
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        123
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm