ការវាយប្រហាររបស់អ៊ីស្រាអែល សម្លាប់មនុស្ស ២០០នាក់ នៅហ្កាហ្សា ខណៈ UN បញ្ឈប់ការផ្តល់ជំនួយ បន្ទាប់ពីរថយន្តដឹកជំនួយជាច្រើនគ្រឿងត្រូវបានលួច

2024/12/02 06:04:59 pm        83

យោងតាមមន្ត្រីសុខាភិបាលក្នុងតំបន់ មនុស្សយ៉ាងហោចណាស់ ២០០នាក់ត្រូវបានសម្លាប់ក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលនៅភាគខាងជើងតំបន់ហ្កាហ្សាកាលពីថ្ងៃសៅរ៍   ខណៈអង្គការសហប្រជាជាតិបាននិយាយថា ខ្លួននឹងផ្អាកការផ្តល់ជំនួយតាមរយៈច្រកឆ្លងកាត់ដ៏សំខាន់នៃតំបន់នេះ បន្ទាប់ពីរថយន្តដឹកជំនួយជាច្រើនរបស់ខ្លួនត្រូវបានលួច។

ដំណឹងនេះបានគូសបញ្ជាក់អំពីស្ថានភាពមនុស្សធម៌ដែលកាន់តែយ៉ាប់យ៉ឺននៅក្នុងដែនដីឡោមព័ទ្ធដោយអ៊ីស្រាអែលមួយនេះ ជាទីដែលមនុស្សរាប់ម៉ឺននាក់ត្រូវបានសម្លាប់ដោយយោធាអ៊ីស្រាអែល ហើយភាពអត់ឃ្លានរ៉ាំរ៉ៃ បានគំរាមកំហែងដល់ប្រជាជនស៊ីវិលដែលនៅសេសសល់។ កាលពីថ្ងៃសុក្រ កុមារពីរនាក់ និងស្ត្រីម្នាក់ត្រូវបានប្រជ្រៀតគ្នារហូតដល់ស្លាប់ ខណៈកំពុងព្យាយាមទិញអាហារពីហាងនំប៉័ងមួយនៅកណ្តាលក្រុងហ្កាហ្សា។

ការវាយប្រហារដ៏សាហាវនេះក៏កើតមានស្របគ្នានឹងបទឈប់បាញ់ដ៏ផុយស្រួយ ដែលកំពុងដំណើរការរវាងអ៊ីស្រាអែល និងក្រុមហេសបូឡា នៅក្នុងប្រទេសលីបង់ ផងដែរ ដែលនាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu បាននិយាយថានឹងអនុញ្ញាតឱ្យកងកម្លាំងរបស់លោកផ្តោតលើតំបន់ហ្កាហ្សាវិញម្ដង។

ថ្លែងទៅកាន់ទូរទស្សន៍ CNN កាលពីថ្ងៃអាទិត្យ លោកវេជ្ជបណ្ឌិត Hussam Abu Safiya នាយកមន្ទីរពេទ្យ Kamal Adwan នៅហ្កាហ្សាបាននិយាយថា អគារចំនួនប្រាំដែលជាលំនៅដ្ឋានសម្រាប់មនុស្សជាង២០០ នាក់ត្រូវបានវាយប្រហារនៅតំបន់ Tal Al Zaatar និងតំបន់ Beit Lahiya ភាគខាងជើងដែនដីហ្កាហ្សា៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        86
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        75
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        71

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm