ប្រធានសមាគមជាប់អាណត្តិថ្មី ប្តេជ្ញាចិត្តជំរុញវិស័យអចលនទ្រព្យ និងភ្នាក់ងារផ្តល់សេវា ឱ្យកាន់តែរីកចម្រើន

2024/12/02 06:41:30 pm        122

ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា ដែលជាប់ក្នុងអាណត្តិថ្មីនេះ បាន​ថ្លែង​នូវ​ការ​ប្តេជ្ញាចិត្តខ្ពស់ ជំរុញ សម្រួចកិច្ចការដែលនៅសេសសល់ឱ្យចំគោលដៅ, ការការពារ​ពង្រឹង​គោរព​ច្បាប់ និង​វិជ្ជាជីវៈ, ការកសាងសមត្ថភាព និងការស្តង់ដារ ដើម្បីជំរុញឱ្យវិស័យអចលនទ្រព្យ និង​ភ្នាក់ងារផ្តល់សេវា ឱ្យមានភាពរីកលូតលាស់កាន់តែប្រសើរ។

លោក សន សៀប ប្រធានសមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុកម្ពុជា ដែល​ត្រូវ​បាន​សមាជិក​បោះឆ្នោតគាំទ្រ ជា ប្រធានសមាគមក្នុងអាណត្តិបន្ទាប់ នៅក្នុងការបោះឆ្នោត​ជ្រើសរើស​ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល ប្រធានសមាគម និងសមាជិកក្រុមប្រឹក្សា ភិបាលអាណត្តិទី៩ ឆ្នាំ​២០២៤​-២០២៦ នៅម្សិលមិញនេះ លោកបានថ្លែងនូវអំណរអរគុណ ចំពោះសមាជិកទាំងអស់ ដែល​មាន សេចក្តីទុក និងបោះឆ្នោតជូនដល់លោក ជាប់ជាប្រធានសមាគមនៅក្នុងអាណត្តិថ្មីនេះ ដើម្បី​បន្ត​បេសកម្មដឹកនាំ គ្រប់គ្រង ជំរុញលើក កម្ពស់វិស័យវាយតម្លៃ និងភ្នាក់ងារ​អចលន​វត្ថុ​នៅ​ក្នុង​ជំហ៊ាន​បន្ត។

សម្រាប់អាណត្តិថ្មីនេះ, លោកបានថ្លែងនូវការប្តេជ្ញាចិត្តខ្ពស់ នឹងជំរុញសម្រួច​ការងារ​ដែល​នៅ​សេស​សល់ ជាពិសេសការដាក់ បញ្ចូលបន្ថែមនូវអ្វីដែលជាការចាំបាច់ នៅក្នុងវិស័យវាយតម្លៃ និង​ភ្នាក់ងារអចលនវត្ថុ ដោយដើរឱ្យត្រូវនិងបរិវបថ និងសង្គមដូចជា៖ ពង្រឹងការគោរពច្បាប់ និង​វិជ្ជាជីវៈ​ ព្រោះវិជ្ជាជីវៈនេះមានសារៈសំខាន់ណាស់ ដែលជាតួនាទីរបស់សមាគម ក៏ដូចជា​អាជ្ញាធរ​ដែល​ពាក់ព័ន្ធ ជួយគាំទ្រដល់វិស័យទាំងនេះឱ្យរឹងមាំ, ការកសាងសមត្ថភាព ដើម្បីជំរុញ​ផ្តល់​សេវា​កម្ម​មាន​ទំនុកចិត្តពីអតិថិជន និងមាន ប្រសិទ្ធភាពតាមក្រមសីលធម៌វិជ្ជាជីវៈ និងរុញ​ការ​អនុវត្ត​ប្រកប​ដោយ​ស្តង់ដារ ទាំងផ្នែកអចលនទ្រព្យ និងភ្នាក់ងារផ្តល់សេវាជាដើម។

ទាក់ទិនវិស័យអចលនទ្រព្យ, លោក សន សៀប បានថ្លែងថា វិស័យអចលនព្រទ្យនេះ គឺ​​វា​ដើរ​ទន្ទឹម និង​សេដ្ឋកិច្ចរបស់ប្រជាជន, សេដ្ឋកិច្ចប្រទេសជាតិយើង, តំបន់ និងពិភពលោកផងដែរ បច្ចុប្បន្នបើយើងមើលទៅលើសេដ្ឋកិច្ចពិភពលោក គឺមានការងើបឡើងតិច តួចនៅឡើយ បើធៀប​និង​ឆ្នាំ​មុន, ក្នុងនោះសម្រាប់សេដ្ឋកិច្ចកម្ពុជា ក៏បានងើបឡើងវិញខ្លះៗផងដែរ។ ចំណែក​ការ​រំពឹង​មាន​សម្ទុះ ងើបឡើងខ្លាំងនៅលើវិស័យអចលនវត្ថុនេះ ក៏មិនទាន់មាន​ភាព​ច្បាស់​លាស់​នៅ​ឡើយ​ដែរ។ លោក បន្តថា តាមរយៈដែលយើងសង្កេត ឃើញ, ចាប់ពីឆ្នាំ២០២៣ មកដល់បច្ចុប្បន្ន គឺ​មាន​ការ​ងើប​ឡើងខ្លះៗ ខណៈថ្លៃលក់លើទីផ្សារ មានតម្លៃទាបជាងមុន។ នៅពេលដែល មាន​សកម្មភាព​ទិញ-លក់នេះ វាបានបង្ហាញនូវសញ្ញាណវិជ្ជមានឡើងវិញនៅក្នុងទីផ្សារ ពោល​គឺ​យើង​ត្រូវ​ការ​សម្រួច​កិច្ចមួយចំនួនឱ្យចំ គោលដៅ ដើម្បីភាពរីកលូត​លាស់​នៃ​វិស័យ​អចលន​ទ្រព្យ​នៅ​កម្ពុជា​។

សូមញ្ជាក់ថា ជុំវិញវិស័យសំណង់ បើតាមក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, ក្នុង​រយៈពេល ៦ខែ ដើម អាណត្តិទី៧ គម្រោងសំណង់នៅទូទាំងប្រទេសមានចំនួន ១ ៦៤២ គម្រោង មានតម្លៃទុនវិនិយោគប្រមាណជាង ២,៦ ពាន់លានដុល្លារ។ ទោះបី ស្ថានភាព​សេដ្ឋកិច្ច​ក្នុង​តំបន់​ និងពិភពលោកនៅពុំទាន់ប្រសើរឡើងវិញ ដូចស្ថានភាព​មុន​ការ​រីករាល​ដាល​នៃ​ជំងឺ​កូវីដ​-១៩​ ក្តី ក៏វិស័យ សំណង់កម្ពុជានៅតែមានកំណើនជាប្រចាំ ជាពិសេស​គម្រោង​ថ្មី​ៗ​ដែល​បាន​ស្នើ​សុំ​ក្នុង​រយៈពេល ៦ ខែ ឆ្នាំ២០២៤ មានកំណើន ខ្ពស់ជាងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        135
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        116
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm