អ៊ីរ៉ង់ នឹង«គាំទ្រទីក្រុងដាម៉ាសយ៉ាងរឹងមាំ» បន្ទាប់ពីការវាយលុករបស់ពួកឧទ្ទាម

2024/12/02 06:44:39 pm        121

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បាននិយាយថា អ្នកការទូតជាន់ខ្ពស់របស់អ៊ីរ៉ង់ លោក Abbas Araghchi បានជួបជាមួយប្រធានាធិបតីស៊ីរី លោក Bashar al-Assad នៅទីក្រុងដាម៉ាស កាលពីថ្ងៃអាទិត្យ ទី១ ខែធ្នូ ដើម្បីផ្តល់សារគាំទ្រមួយ បន្ទាប់ពីការវាយរុលចូលទៅមុខរបស់ក្រុមឧទ្ទាមលឿនដូចផ្លេកបន្ទោរ ដែលបានធ្វើឱ្យបាត់បង់ការគ្រប់គ្រងរបស់រដ្ឋាភិបាលនៅទីក្រុងធំបំផុតទីពីររបស់ប្រទេសស៊ីរី គឺទីក្រុងអាឡេប៉ូ(Aleppo) ។

ទីក្រុងតេអេរ៉ង់ គឺជាសម្ព័ន្ធមិត្តដ៏រឹងមាំរបស់លោកអាសាដ ក្នុងអំឡុងសង្គ្រាមស៊ីវិលដែលបានផ្ទុះឡើងក្នុងឆ្នាំ២០១១។ ប្រទេសអ៊ីរ៉ង់ នៅតែអះអាងថា ខ្លួនពុំមានកងទ័ពប្រយុទ្ធនៅក្នុងប្រទេសស៊ីរីទេ គឺមានតែមន្ត្រីផ្តល់ការណែនាំ និងបណ្តុះបណ្តាលផ្នែកយោធាប៉ុណ្ណោះ។

ទីភ្នាក់ងារសារព័ត៌មានរដ្ឋរបស់អ៊ីរ៉ង់ IRNA បានរាយការណ៍ថា លោក Araghchi និងលោក Assad បានពិភាក្សាអំពីទំនាក់ទំនងទ្វេភាគី និងការអភិវឌ្ឍន៍ក្នុងតំបន់។

សេចក្តីថ្លែងការណ៍មួយពីប្រធានាធិបតីស៊ីរី បាននិយាយថា លោក Assad បានសង្កត់ធ្ងន់លើ «សារៈសំខាន់នៃការគាំទ្ររបស់សម្ព័ន្ធមិត្ត និងមិត្តភក្តិ ក្នុងការប្រឈមមុខទៅនឹងការវាយប្រហារភេរវកម្មគាំទ្រដោយបរទេស»។ មុនចាកចេញទៅកាន់ទីក្រុង ដាម៉ាស លោក Araghchi បាននិយាយថា ទីក្រុង តេអេរ៉ង់ នឹង«គាំទ្រយ៉ាងរឹងមាំដល់រដ្ឋាភិបាល និងកងទ័ពរបស់ប្រទេសស៊ីរី» ។

អង្គការឃ្លាំមើលសង្គ្រាមស៊ីរីទទួលបន្ទុកសិទ្ធិមនុស្សបាននិយាយថា ក្រុមឧទ្ទាមដឹកនាំដោយឥស្លាមនិយម កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍កន្លងទៅនេះ បានដណ្តើមកាន់កាប់ភាគច្រើននៅទីក្រុងអាឡេប៉ូ រួមមានអាកាសយានដ្ឋានរបស់ទីក្រុង និងក្រុងនានានៅក្បែរនោះ។

លោក Rami Abdel Rahman ប្រធានអង្គការឃ្លាំមើល បានប្រាប់សារព័ត៌មាន AFP ថា គិតត្រឹមថ្ងៃអាទិត្យ ក្រុមជីហាដ Hayat Tahrir al-Sham និងក្រុមសម្ព័ន្ធមិត្ត បានគ្រប់គ្រង ទីក្រុង អាឡេប៉ូ(Aleppo) លើកលែងតែតំបន់ជិតខាងដែលគ្រប់គ្រងដោយកងកម្លាំងឃឺដ។

លោក Araghchi បានចាត់ទុកការវាយលុករបស់ក្រុមឧទ្ទាមដ៏ភ្ញាក់ផ្អើលថា ជាផែនការរបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល។

អត្ថបទដែលទាក់ទង

មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am        39
ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am        39
ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am        58

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា

2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am
​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm