យុវជនមើលឃើញពីគុណបំណាច់ធំធេង នៃការលះបង់របស់យុវជនជំនាន់មុន​ក្នុងការសង្គ្រោះកម្ពុជា

2024/12/02 07:24:04 pm        168

២ធ្នូ ឆ្នាំ ២០២៤នេះ ជាខួបលើកទី ៤៦ឆ្នាំ ទិវាកំណើត រណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ដែលមានឈ្មោះដើមថា រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា។ យុវជនជាអ្នកបន្តវេន បាន​លើក​ឡើង​ពី​គុណបំណាច់ធំធេងនៃយុវជនជំនាន់មុន ដែលហ៊ានពលី បញ្ចប់របបខ្មៅងងឹត ឈានទៅ​ការ​ក​សាងសន្តិភាព ផ្ដល់ជាជីវិតថ្មីជូនប្រជាពលរដ្ឋ។

ជាប្រយោគដំបូង ដែលយុវជនបច្ចុប្បន្ន លើកឡើងក្នុងឱកាសខួបលើកទី ៤៦ឆ្នាំ ទិវាកំណើត រណ​សិរ្ស​សាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ដែលមានឈ្មោះដើមថា រណសិរ្សសាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា​ គឺជាការថ្លែងអំណរគុណ ដល់យុវជនជំនាន់មុន។ ការអរគុណចំពោះ សាមគ្គីភាព ភាព​ក្លាហាន ​ហ៊ានពលី គិតពីជាតិ ងើបតស៊ូប្រឆាំង បង្កើតជារណសិរ្ស ក្នុងការរៀបចំ​កម្លាំង​ផ្ដួល​រំលំ​របប​ប្រល័យ​ពូជសាសន៍ប៉ុលពត។

ពួកគាត់ពិតជាដឹងគុណ ចំពោះការលះបងគ្រប់យ៉ាងរបស់យុវជនជំនាន់មុន ដែលបាន​បង្កើត​សន្តិភាព​សម្រាប់​កម្ពុជា និងផ្ដល់នូវអ្វីគ្រប់យ៉ាងដែលជាតិកម្ពុជាមានក្នុងពេលសព្វថ្ងៃ។ 

ភ្ជាប់​ជាមួយ​ការដឹងគុណ ពួកគេជាយុវជន មើលឃើញពីកាតព្វកិច្ចខ្លួន។ កាតព្វកិច្ច ក្នុង​ការ​រក្សាសា​​មគ្គីភាព តម្កល់ផលប្រយោជន៍ជាតិជាធំ ពង្រឹងសមត្ថភាព​ខ្លួន​ឱ្យ​ក្លាយ​ជា​ធន​ធាន​សម្រាប់​ជាតិ ​ចូលរួមការងារដើម្បីសង្គមនិងកាតព្វកិច្ចថែរក្សា សុខសន្តិភាព ដែលកម្ពុជា​ទទួល​បាន​ពី​ការ​លះបង់​សាច់​ស្រស់ ឈាមស្រស់របស់យុវជនជំនាន់មុន។

២ធ្នូ ឆ្នាំ ១៩៧៨ ជាការរៀបចំកម្លាំងផ្ដួលរំលំរបបប្រល័យពូជសាសន៍ប៉ុលពត ដែលទទួលបាន​ជ័យ​ជំនះ​ថ្ងៃទី៧ មករា ឆ្នាំ ១៩៧៩។ រណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា ត្រូវបានកើត​ឡើង​ដោយ​កម្លាំង​មហាសាមគ្គីប្រជាជនទាំងមូល ទាំងក្នុងនិងក្រៅប្រទេស ដែលមានសម្តេច​អគ្គមហា​ពញាចក្រី ហេង សំរិន សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងវីរជនស្នេហាជាតិជាច្រើនរូបទៀត ក្នុងការ​រៀបចំ​កម្លាំង​ផ្ដួល​រំលំ​របប​ប្រល័យ​ពូជ​សាសន៍ ប៉ុល ពត និងទទួលបានជ័យជម្នះលើរបបនេះ នៅថ្ងៃទី៧ មករា ឆ្នាំ ១៩៧៩។

ប្រជាជនគ្រប់រូបសុទ្ធតែយល់ច្បាស់ថា បើគ្មានថ្ងៃកំណើតរណសិរ្ស ២ធ្នូ និងជ័យជម្នះ ៧ មករា ទេនោះ ក៏គ្មានអ្វីៗដូចថ្ងៃនេះដែរ «នេះគឺជាសច្ចធម៌ នៃប្រវត្ដិសាស្ដ្រ»៕ អត្ថបទ៖ គឹមហុក 



អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        6
តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am        35
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        172

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា

2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am
​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm