អតីតយុទ្ធជនអរគុណរាជរដ្ឋាភិបាលខិតខំថែរក្សាសមទ្ធិផលនានាកើតចេញពីថ្ងៃកំណើតរណសិរ្យ២ធ្នូ

2024/12/02 08:51:39 pm        150

នៅថៃ្ងទី២ ខែធ្នូ ឆ្នាំ២០២៤ គឺជាថ្ងៃគម្រប់ខួប៤៦ឆ្នាំគត់ នៃថ្ងៃកំណើតរណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា ឆ្នាំ១៩៧៨ ឆ្នាំ២០២៤ ដែលបច្ចុប្បន្នត្រូវបានប្តូរឈ្មោះថា ក្រុមប្រឹក្សាជាតិ​រណសិរ្ស​សាមគ្គី​អភិវឌ្ឍន៍​មាតុភូមិកម្ពុជា។ តាមរយៈថ្ងៃនេះដែរ បណ្តាអតីតយុទ្ធជនតាមមូលដ្ឋាន បាន​អរគុណ​ប្រមុខថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា បច្ចុប្បន្ន​ដែល​បាន​ខិតខំ​ថែ​រក្សា​ការពារ​សមទ្ធិផល​សន្តិភាព ដែលផ្តើមចេញពីថ្ងៃកំណើតរណសិរ្យ២ ធ្នូនេះ។

បណ្តាអតីតយុទ្ធជនតាមមូលដ្ឋាន ដែលធ្លាប់បាន​ឡើង​សមរភូមិ​ប្រយុទ្ធ​ក្នុង​បុព្វហេតុ​ស្វែង​រក​សុខ​សន្តិភាព​ជូន​ប្រទេសជាតិ បានថ្លែងប្រាប់BTV នៅថ្ងៃទី២ ខែធ្ននេះថា ជារួមមានថ្ងៃកំណើត​រណសិរ្ស​សាមគ្គី​សង្គ្រោះជាតិកម្ពុជា ២ ធ្នូ ឆ្នាំ១៩៧៨ ទើបមានថ្ងៃ៧ មករា ១៩៧៩ និងមាន​សុខ​សន្តិភាព ការអភិវឌ្ឍ រីកចម្រើនដូចសព្វថ្ងៃនេះ។

បណ្តាអតីតទាហានចូលនិវត្តន៍ ក៏បានរំលឹកថា កំណើតរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ២ ធ្នូ គឺជា​ថ្ងៃដែលខ្មែរបានសាមគ្គី ប្រមូលផ្តុំរួមគ្នាក្រោមការដឹកនាំរបស់សម្តេច ជា ស៊ីម សម្តេច ហេង សំរិន និងសម្តេច ហ៊ុន សែន ក្រោកឡើងធ្វើការផ្តួលរំលំរបបបនប្រល័យពូជសាសន៍ ប៉ុល ពត ដែល​ក្នុងអំឡុងពេលនោះ គឺមានយុទ្ធមិត្តជាច្រើនបានស្លាប់ ពលី និងខ្លះមាន​ពិការ​ភាព​រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ ហើយអតីតយុទ្ធជនក៏បានថ្លែងអំណរគុណ ប្រមុខថ្នាក់ដឹកនាំ​រាជ​រដ្ឋាភិបាល​បច្ចុប្បន្ន ដែលបន្តខិតខំថែរក្សាសន្តិភាព មិនឲ្យសង្គ្រាមកើតឡើងវិញ ការពារសន្តិសុខ សណ្តាប់​ធ្នាប់ និងអភិវឌ្ឍបាននូវសមិទ្ធិផលថ្មីៗយ៉ាងសំបូរបែបជាច្រើន។

សូមបញ្ជាក់ថា ថ្ងៃកំណើតរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា គឺជា​ថ្ងៃដែល​ខ្មែរ​អ្នក​ស្នេហា​ជាតិ​មួយ​ក្រុម​ បានប្រមូលផ្តុំគ្នានៅស្រុកស្នួល ខេត្តក្រចេះ ដើម្បីដាក់ចេញនូវផែនការរំដោះជាតិ សិទ្ធិ​សេរីភា​ព និងរំដោះអាយុជីវិតប្រជាពលរដ្ឋកម្ពុជារួចផុតពីការកាប់សម្លាប់ ចេញពី​របប​កម្ពុជា​ប្រជាធិប​តេយ្យ ប៉ុល ពត ក្រោមការដឹកនាំរបស់សម្តេច ជា ស៊ីម សម្តេច ហេង សំរិន និងសម្តេច ហ៊ុន សែន ព្រមទាំងឥស្សរជនស្នេហាជាតិជាច្រើនរូបទៀត ហើយការតស៊ូសង្រ្គោះជាតិមាតុភូមិ និង​ប្រជាជនកម្ពុជាឲ្យចាកផុតពីគ្រោះមហន្តរាយ នៃរបបប្រល័យពូជសាសន៍នេះ គឺបាន​ជ័យ​ជន្នះ​ទាំង​ស្រុង​នាថ្ងៃទី ០៧ ខែមករា ឆ្នាំ១៩៧៩៕ អត្ថបទ៖ ស៊ុម សុខជា



អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        196
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        174
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        192

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm