របាំងដែលមិនអាចលួចចូលបានប្រឆាំងនឹងទេសន្តរប្រវេសន៍មិនទៀងទាត់សម្រាប់មនុស្សមួយចំនួន ដែលជាអន្ទាក់ដ៏សាហាវសម្រាប់អ្នកផ្សេងទៀត៖របងដែកដែលបានសាងសង់នៅតាមព្រំដែនប៉ូឡូញ-បេឡារុស កំពុងខណ្ឌចែកអាជ្ញាធរប៉ូឡូញ និងក្រុមសិទ្ធិមនុស្ស។

នៅខាងព្រំដែនរបស់ខ្លួន ទាហានប៉ូឡូញដែលប្រដាប់ដោយកាំភ្លើងយន្ត ដើរល្បាតតាមព្រំដែន ជាចំណុចផ្ទុះឡើងនូវអរិភាពមួយរវាងទីក្រុងវ៉ាសូវី (Warsaw) និង មីនស្ក៍ (Minsk) ដែលប៉ូឡូញបានស្តីបន្ទោសចំពោះការរៀបចំលំហូរនៃជនអន្តោប្រវេសន៍។

លោក Michal Bura អ្នកនាំពាក្យរបស់ឆ្មាំព្រំដែនតំបន់ Podlasie ដែលបានចូលរួមក្នុងការល្បាតនោះ បាននិយាយថា៖«ទេសន្តរប្រវេសន៍ ត្រូវគ្រប់គ្រងដោយល្បិចកលនៅទីនេះ»។
លោកបានបន្ថែមថា៖«សេវាបេឡារុស ជួយជនអន្តោប្រវេសន៍ ដឹកជញ្ជូនពួកគេពីកន្លែងមួយទៅកន្លែងមួយ និងបំពាក់ឲ្យពួកគេនូវឧបករណ៍ដែលពួកគេត្រូវការ ដើម្បីឆ្លងកាត់របាំងនេះ ដូចជាដង្កៀប រណាអារដែក និងជណ្ដើរជាដើម»។
ក្នុងខែនេះ របាំងដែកកម្ពស់ ៥ម៉ែត្រ នៅតាមព្រំដែន ដែលបានសាងសង់ក្នុងឆ្នាំ ២០២២ ត្រូវបានពង្រឹងបន្ថែមដោយរបារដែក និងស្រទាប់លួសបន្លាមួយទៀត។