រដ្ឋមន្រ្តីការងារជំរុញឱ្យសហជីពរួមគ្នាជាធ្លុងមួយដើម្បីផ្តល់ការធានាដល់វិយោគិនទាំងជាតិនិងបរទេស

2024/12/03 12:05:26 am        181

ភ្នំពេញ ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអំពាវនាវដល់សហជីពទាំងអស់នៅកម្ពុជា ត្រូវគោរពឆន្ទៈគ្នាទៅវិញទៅមក និងត្រូវបន្តកិច្ចខិតខំប្រឹងប្រែងសាមគ្គីគ្នាជាធ្លុងមួយ ដើម្បីផ្តល់ការធានាដល់វិយោគិនជាតិ និងវិនិយោគិនផ្ទាល់ពីក្រៅប្រទេស។

​ក្នុងពិធីបិទសមាជវិសាមញ្ញក្រុមប្រឹក្សាសហជីពជាតិកម្ពុជា (CCNU) នាព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤នេះ ឯកឧត្តមរដ្ឋមន្រ្តី បានក្រើនរំលឹកឱ្យសហជីពទាំងអស់ កុំយករោងចក្រ សហគ្រាស ធ្វើជាទីលាននៃការប្រកួតប្រជែងដណ្តើមសមាជិកគ្នា ដែលនាំឱ្យប៉ះពាល់ដល់ដំណើរការផលិតកម្មរបស់វិនិយោគិន និងជាពិសេសប៉ះពាល់ដល់ការងារ និងប្រាក់ចំណូលរបស់កម្មករនិយោជិតផ្ទាល់។ ទន្ទឹមនេះ 

ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ បានបញ្ជាក់ជូនអង្គពិធីទៀតថា ការបង្រួបបង្រួមអង្គការវិជ្ជាជីវៈ ដែលលើកឡើងនាពេលនេះ មិនមែនជាការដាក់កំហិត ឬបំបិទសិទ្ធិសេរីភាពសហជីពណាមួយនោះទេ។ ផ្ទុយទៅវិញ គឺជាការជំរុញឱ្យសហជីពទាំងអស់ ខិតខំធ្វើឯកភាពកម្មរវាងគ្នា ដើម្បីពង្រឹងបាននូវសាមគ្គីភាព កិច្ចសហប្រតិបត្តិការល្អ ព្រមទាំងបង្កើននូវសមត្ថភាព និងប្រសិទ្ធភាពរបស់សហជីព ដែលជាអ្នកតំណាងសំឡេងនៃកម្មករនិយោជិត និងរួមចំណែកកាន់តែសំខាន់បន្ថែមទៀត ជំរុញការធ្វើឱ្យប្រសើរឡើងនៃទំនាក់ទំនងវិជ្ជាជីវៈនៅកម្ពុជា។

លោក មុំ សៀក ប្រធានក្រុមប្រឹក្សាសហជីពជាតិកម្ពុជា អាណត្តិទី៩ បានប្ដេជ្ញាខិតខំប្រឹងប្រែងដឹកនាំការងារសហជីពនេះឱ្យកាន់តែរីកចម្រើន និងមានការឯកភាពផ្ទៃក្នុងឱ្យក្លាយជាធ្លុងមួយ ដើម្បីពង្រឹងគុណភាព និងសំឡេងកាន់តែក្លាបន្ថែមទៀត។លោកបានបន្តថា ក្រុមប្រឹក្សាសហជីពជាតិកម្ពុជា បានរៀបចំផែនការ និងទិសដៅយន្ដការដោះស្រាយច្បាស់លាស់ ដើម្បីធានាការពារផលប្រយោជន៍ និងដោះស្រាយបញ្ហាជូនកម្មករកម្មការនីឱ្យបានទាន់ពេលវេលាផងដែរ។

គិតមកដល់ពេលនេះ ក្រុមប្រឹក្សាសហជីពជាតិកម្ពុជា (CCNU) មានសហព័ន្ធសហជីព ចំនួន៨៦ និងសហជីពមូលដ្ឋាន សរុបចំនួនជាង ៨០០៕

អត្ថបទ ឈិត បូរ៉ាវី 

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        172
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        150
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        174

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm