មន្ត្រីជាន់ខ្ពស់កាណាដា៖ លោក Trudeau បានសន្យាជាមួយលោក Trump ថា នឹងគ្រប់គ្រងព្រំដែនតឹងរ៉ឹងជាងមុន

2024/12/03 12:22:44 am        88

មន្ត្រីជាន់ខ្ពស់កាណាដាម្នាក់ កាលពីថ្ងៃអាទិត្យ (ទី១ ខែធ្នូ) បាននិយាយថា នាយករដ្ឋមន្ត្រីកាណាដា លោក Justin Trudeau បានសន្យាជាមួយប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក Donald Trump ថា កាណាដា នឹងពង្រឹងការគ្រប់គ្រងលើព្រំដែនរួម ដែលមិនអាចការពារបានជាយូរមកហើយនោះ។

លោក Trudeau បានហោះហើរទៅកាន់រដ្ឋ Florida កាលពីថ្ងៃទី ២៩ ខែវិច្ឆិកា ដើម្បីទទួលទានអាហារពេលល្ងាចជាមួយលោក Trump ដែលបានសន្យាថា នឹងយកពន្ធបន្ថែមលើការនាំចូលរបស់កាណាដា ប្រសិនបើទីក្រុង Ottawa មិនទប់ស្កាត់ជនអន្តោប្រវេសន៍ និងគ្រឿងញៀនកុំឲ្យឆ្លងកាត់ព្រំដែនទេនោះ។

គួរបញ្ជាក់ថា ប្រទេសកាណាដា បានបញ្ជូនទំនិញ និងសេវាកម្មចំនួន ៧៥ភាគរយ ទៅសហរដ្ឋអាមេរិក ហើយការដំឡើងពន្ធគយនឹងប៉ះពាល់ដល់សេដ្ឋកិច្ចរបស់ប្រទេសនេះយ៉ាងធ្ងន់ធ្ងរ។

រដ្ឋមន្ត្រីសុវត្ថិភាពសាធារណៈ លោក Dominic LeBlanc ដែលអង្គុយនៅតុជាមួយលោក Trudeau និង លោក Trump បាននិយាយថា ឥស្សរជនទាំង ២នាក់ បានពិភាក្សាអំពីវិធានការសន្តិសុខបន្ថែម ដែលកាណាដា នឹងបង្ហាញជូន។ 

លោកបានប្រាប់សារព័ត៌មាន Canadian Broadcasting Corp ថា៖ «យើងនឹងលៃមើល ដើម្បីទិញយានដ្រូន និងឧទ្ធម្ភាគចក្រល្បាតបន្ថែម យើងនឹងដាក់ពង្រាយបុគ្គលិកឡើងវិញ ហើយយើងជឿថា ព្រំដែន គឺមានសុវត្ថិភាព»៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        65
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        56
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        50

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦

2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm