ក្រសួងមហាផ្ទៃហ្ស៊កហ្ស៊ី បាននិយាយថា មន្ត្រីអនុវត្តច្បាប់ជាង ១០០នាក់ បានរងរបួស ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ នៅក្នុងការប្រមូលផ្តុំតវ៉ា នៅទីក្រុង Tbilisi ក្នុងនោះជាង ២០នាក់ កាលពីយប់មិញ។
យោងតាមទីភ្នាក់ងារនេះ បានឲ្យដឹងថា សរុបមក មន្ត្រីអនុវត្តច្បាប់ចំនួន ១១៣ នាក់ បានរងរបួស និងរបួស ២១នាក់ កាលពីយប់មិញ។ ក្រសួងបានបញ្ជាក់ថា ពួកគេត្រូវបានផ្តល់ជំនួយផ្នែកវេជ្ជសាស្រ្ដ ហើយពួកគេ ៤នាក់ នៅសម្រាកព្យាបាល នៅមន្ទីរពេទ្យ។
ក្រសួងមហាផ្ទៃហ្ស៊កហ្ស៊ី បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«អ្នកចូលរួមក្នុងបាតុកម្មនោះ បានគប់ដុំភ្លើងក្នុងទិសដៅនៃអគារនៃស្ថាប័ននីតិប្បញ្ញត្តិ។ លើសពីនេះ ដោយមានថ្ម និងវត្ថុផ្សេងៗ ពួកគេបានបំផ្លាញបង្អួចនៃការិយាល័យមួយ ដែលមានទីតាំងនៅផ្នែកខាងមុខ និងចំហៀងនៃសភា។ នៅពេលនោះដែរ វត្ថុដែលឆេះ ត្រូវបានគេគប់ទៅលើស្ថាប័ននីតិប្បញ្ញត្តិ ដែលជាលទ្ធផល បានបង្កឲ្យអគ្គិភ័យឆេះឡើង នៅក្នុងបន្ទប់មួយចំនួននៃអគារសភា ដែលត្រូវបានពន្លត់»។
រលកថ្មីនៃការប្រមូលផ្តុំប្រឆាំងរដ្ឋាភិបាល បានចាប់ផ្តើម នៅហ្ស៊កហ្ស៊ី កាលពីថ្ងៃទី ២៨ ខែវិច្ឆិកា ដែលបង្កឡើងដោយនាយករដ្ឋមន្ត្រីហ្ស៊ហ្ស៊ី លោក Irakli Kobakhidze ដែលបាននិយាយថា គណបក្ស Georgian Dream ដែលជាគណបក្សប្រជាធិបតេយ្យហ្ស៊កហ្ស៊ី បានសម្រេចចិត្តពន្យារពេលការពិភាក្សាអំពីការចាប់ផ្តើមការចរចាចូលជាសមាជិកសហភាពអឺរ៉ុប រហូតដល់ចុងឆ្នាំ ២០២៨ និងបដិសេធការផ្តល់មូលនិធិណាមួយពីសហភាពអឺរ៉ុប។ យោងតាមលោកនាយករដ្ឋមន្ត្រីរូបនេះ ការសម្រេចចិត្តនេះ កើតឡើង បន្ទាប់ពីការប៉ុនប៉ងម្តងហើយម្តងទៀតដោយសហភាពអឺរ៉ុប ក្នុងការវាយលុកហ្ស៊កហ្ស៊ីជាមួយនឹងការសន្យានៃការចាប់ផ្តើមកិច្ចចរចា ជាថ្នូរនឹងទីក្រុង Tbilisi ដែលលុបចោលច្បាប់មួយចំនួន ដែលបានអនុម័តដោយសភារបស់ប្រទេសនេះ។