កងទ័ពអ៊ីស្រាអែល បានបញ្ចប់ការគំរាមកំហែងថ្មីពីក្រុមហេសបូឡា នៅភាគខាងត្បូងលីបង់

2024/12/03 12:47:14 am        90

កងកម្លាំងការពារអ៊ីស្រាអែល (IDF) បាននិយាយថា ខ្លួនបានបញ្ចប់រគំរាមកំហែងជាច្រើនពីក្រុមប្រដាប់អាវុធហេសបូឡា នៅភាគខាងត្បូងប្រទេសលីបង់ ដែលបានរំលោភលើលក្ខខណ្ឌបទឈប់បាញ់។

កងកម្លាំងនេះ បាននិយាយថា៖«ក្នុងរយៈពេលមួយថ្ងៃកន្លងមកនេះ IDF បានធ្វើប្រតិបត្តិការនៅទីតាំងជាច្រើននៅភាគខាងត្បូងប្រទេសលីបង់ ដើម្បីលុបបំបាត់ការគំរាមកំហែងដល់រដ្ឋអ៊ីស្រាអែល ដែលបំពានលក្ខខណ្ឌនៃកិច្ចព្រមព្រៀងបទឈប់បាញ់»។

យោងតាម IDF បានឲ្យដឹងថា ក្រុមភេរវករប្រដាប់អាវុធមួយក្រុម ត្រូវបានគេកំណត់អត្តសញ្ញាណ នៅជិតព្រះវិហារមួយ នៅភាគខាងត្បូងប្រទេសលីបង់ «ដែលត្រូវបានប្រើប្រាស់យ៉ាងសកម្មដោយអង្គការ   ភេរវកម្មហេសបូឡា»។ IDF បានរាយការណ៍ថា៖«កងទ័ពបានបាញ់ឆ្ពោះទៅរកក្រុមភេរវករ និងបានសម្លាប់ពួកគេ។

IDF បានបន្ថែមថា៖«បន្ទាប់ពីការសម្លាប់ក្រុមភេរវករ កងទ័ពបានត្រួតពិនិត្យមើលតំបន់ព្រះវិហារ និងកំណត់ទីតាំងផ្លូវរូងក្រោមដីដែលមានអាវុធ»។

កិច្ចព្រមព្រៀងស្តីពីបទឈប់បាញ់លើកដំបូងរវាងអ៊ីស្រាអែល និងលីបង់ ចាប់តាំងពីអរិភាពបានផ្ទុះឡើងក្នុងខែតុលា ឆ្នាំ ២០២៣ បានចូលជាធរមាន កាលពីព្រឹកថ្ងៃទី ២៧ ខែវិច្ឆិកា។ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ( Joe Biden) បានប្រកាសថា កិច្ចព្រមព្រៀងរវាងរដ្ឋជ្វីហ្វ និងក្រុមហេសបូឡា បាន   ផ្តល់សម្រាប់ការបង្កើតឡើងវិញនូវកងទ័ពលីបង់ និងការគ្រប់គ្រងរបស់កងកម្លាំងសន្តិសុខរដ្ឋលើទឹកដីរបស់ប្រទេសនេះ ក្នុងរយៈពេល ៦០ ថ្ងៃ។ បន្ទាប់មក កងទ័ពអ៊ីស្រាអែល នឹងត្រូវដកចេញពីលីបង់ជា   បណ្តើរៗ។

អត្ថបទដែលទាក់ទង

មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង
2026/07/24 08:07:56 pm        5
អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm        3
យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm        10

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង

2026/07/24 08:07:56 pm
​អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm
​យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm
​ប្រធានាធិបតីបង់ក្លាដែស លោក​ Shahabuddin លាលែងពីតំណែង មុន ២ឆ្នាំនៃ​អាណត្តិ​របស់លោក
2026/07/24 08:05:39 pm
​គ្រួសារកាន់ទុក្ខនៅជំរំបង់ក្លាដែស ស្របពេលមនុស្ស ៥០០នាក់ សង្ស័យថា ស្លាប់ក្នុងគ្រោះមហន្តរាយលិចទូកនៅមីយ៉ាន់ម៉ា
2026/07/24 08:05:11 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm