លោក Scholz របស់អាល្លឺម៉ង់ ប្រកាសផ្ដល់ជំនួយយោធាដល់អ៊ុយក្រែន អំឡុងទស្សនកិច្ចដ៏គួរឲ្យភ្ញាក់ផ្អើលទៅកាន់ទីក្រុងគីវ

2024/12/03 12:53:45 am        143

អធិការបតីអាល្លឺម៉ង់ លោក Olaf Scholz បានធ្វើទស្សនកិច្ចដ៏គួរឲ្យភ្ញាក់ផ្អើលទៅកាន់ទីក្រុងគីវ នៅថ្ងៃចន្ទ (ទី២ ខែធ្នូ) នេះ ដោយប្តេជ្ញាថា ប្រទេសលោកនឹងនៅតែជាអ្នកគាំទ្រដ៏ធំបំផុតរបស់អ៊ុយក្រែន នៅអឺរ៉ុប ហើយសន្យាផ្តល់ជំនួយយោធា ក្នុងខែនេះ ដែលមានតម្លៃ ៦៥០លានអឺរ៉ូ (៦៨៣លានដុល្លារ)។

គួរបញ្ជាក់ថា ដំណើរទស្សនកិច្ច ដែលជាលើកទី២ របស់លោក Scholz គិតចាប់តាំងពីការលុកលុយពេញលេញរបស់រុស្ស៊ីលើអ៊ុយក្រែន កាលពីជិត ៣ឆ្នាំមុន បង្ហាញនូវការគាំទ្ររបស់អាល្លឺម៉ង់ នៅក្នុងពេលវេលានៃភាពមិនច្បាស់លាស់ មុនពេលការវិលត្រលប់ទៅកាន់សេតវិមានរបស់លោក Donald Trump និងខណៈដែលកងកម្លាំងរុស្ស៊ីដណ្ដើមបានដែនដីជាបន្តបន្ទាប់។

លោក Scholz នឹងជួបពិភាក្សាជាមួយប្រធានាធិបតី លោក Volodymyr Zelenskiy ដែលគ្រោងនឹងជំរុញឲ្យអង្គការណាតូកោះអញ្ជើញអ៊ុយក្រែនចូលរួមជាមួយសម្ព័ន្ធភាពយោធា នៅក្នុងកិច្ចប្រជុំ នាទីក្រុងប្រ៊ុចសែល ប្រទេសបែលហ្ស៊ិក ក្នុងសប្តាហ៍នេះ។ ដំណើរទស្សនកិច្ចនេះក៏អាចផ្តល់មធ្យោបាយមួយ ដើម្បីឲ្យអធិការបតីអាល្លឺម៉ង់ប្រឹងប្រែងពង្រឹងការទទួលស្គាល់គោលនយោបាយការបរទេសរបស់លោក ខណៈដែលលោកប្រឈមនឹងការតស៊ូដ៏តានតឹង ដើម្បីបានជាប់ឆ្នោតឡើងវិញ នៅឯការបោះឆ្នោតមុនអាណត្តិ ក្នុងខែកុម្ភៈ បន្ទាប់ពីរដ្ឋាភិបាលចម្រុះរបស់លោក បានដួលរលំ នៅក្នុងខែវិច្ឆិកា។

កំណត់ត្រាផ្ទាល់ខ្លួនរបស់លោក ជុំវិញការគាំទ្រអ៊ុយក្រែន គឺស្ថិតនៅក្រោមការពិនិត្យតាមដាន ទាំងពីអ្នកដែលចង់លោកលោកបន្តធ្វើទៀត ដើម្បីជួយទីក្រុងគីវ និងម្ខាងទៀត ពីអ្នកបោះឆ្នោតដែលចង់ឲ្យអាល្លឺម៉ង់ដកខ្លួនកុំបញ្ជូនអាវុធ និងជំនួយទៅឲ្យអ៊ុយក្រែន៕

អត្ថបទដែលទាក់ទង

អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        12
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        14
រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm        31

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក

2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm
​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm