ប្រធានាធិបតីស៊ីរី លោក បាសា អាសាដ (Bashar Assad) អាចនឹងពិចារណាទទួលយកសំណើរបស់ប្រធានាធិបតីទួរគី រ៉េសិប តាយីប អឺដូហ្កាន់ (Recep Tayyip Erdogan) ដើម្បីធ្វើឲ្យទំនាក់ទំនងមានលក្ខណៈធម្មតាឡើងវិញ ដោយសារស្ថានការណ៍ កើនឡើងយ៉ាងខ្លាំង នៅក្នុងតំបន់ភាគខាងជើងនៃសាធារណរដ្ឋអារ៉ាប់។ នេះបើយោងតាមសារព័ត៌មានប្រចាំថ្ងៃ Hurriyet របស់ទួរគីដែលគាំទ្ររដ្ឋាភិបាល។
អ្នកសរសេរអត្ថបទអត្ថាធិប្បាយអំពីនយោបាយលោក Abdulkadir Selvi បានសរសេរថា៖«រហូតមកដល់ពេលនេះ លោក អាសាដ មិនទាន់បានឆ្លើយតបទៅនឹងសំណើរបស់ប្រទេសទួរគីទេ។ ឥឡូវនេះ គាត់បានឃើញតម្លៃនៃកំហុសរបស់គាត់ហើយ។ទោះជាយ៉ាងណាក៏ដោយ វាមិនទាន់យឺតពេលទេ។ ទាក់ទងនឹងការអភិវឌ្ឍថ្មីនេះ លោក អាសាដ អាចនឹងពង្រីកទំនាក់ទំនងរបស់គាត់ជាមួយនឹងលោក អឺដូហ្កាន់។
កាលពីថ្ងៃទី ២៨ ខែមិថុនា លោក អឺដូហ្កាន់ បានប្រកាសពីការត្រៀមខ្លួន ដើម្បីស្តារទំនាក់ទំនងការទូតជាមួយទីក្រុងដាម៉ាស (Damascus) ដែលត្រូវបានកាត់ផ្តាច់ នៅក្នុងឆ្នាំ ២០១២។ នៅថ្ងៃទី ១២ ខែកក្កដា លោកបានបង្ហើបថា លោកបានណែនាំរដ្ឋមន្ត្រីការបរទេស Hakan Fidan ឲ្យរៀបចំផែនទីបង្ហាញផ្លូវសម្រាប់ដំណើរការធ្វើប្រក្រតីភាពទំនាក់ទំនងនេះ។ ទោះជាយ៉ាងណាកាលពីចុងខែវិច្ឆិកា លោក Fidan បានបញ្ជាក់ថា ស៊ីរីមិនទាន់ត្រៀមខ្លួនសម្រាប់ការសន្ទនានៅឡើយទេ។