រដ្ឋមន្ត្រី៖ ឥណ្ឌូនេស៊ីមិនទាន់ព្រមព្រៀងនៅឡើយទេ ពាក់ព័ន្ធនឹងតំបន់អភិវឌ្ឍន៍រួម ជាមួយទីក្រុងប៉េកាំង នៅសមុទ្រចិនខាងត្បូង

2024/12/03 02:01:17 am        81

រដ្ឋមន្ត្រីការបរទេស នៅថ្ងៃចន្ទ (ទី២ ខែធ្នូ) នេះ បាននិយាយថា ប្រទេសឥណ្ឌូនេស៊ីមិនទាន់សម្រេចចិត្តនៅឡើយទេ ពាក់ព័ន្ធទៅនឹងតំបន់អភិវឌ្ឍន៍រួមណាមួយ ជាមួយប្រទេសចិន នៅសមុទ្រចិនខាងត្បូង ដោយប្រឹងប្រែងសម្រាលដល់ការព្រួយបារម្ភ ដែលថា កិច្ចព្រមព្រៀងនាពេលថ្មីៗនេះ ជាមួយទីក្រុងប៉េកាំង អាចធ្វើឲ្យខូចដល់អធិបតេយ្យភាពរបស់ខ្លួន។

ឥណ្ឌូនេស៊ីបានបង្កឲ្យមានភាពចម្រូងចម្រាស កាលពីខែវិច្ឆិកា នៅពេលដែលខ្លួនបានចេញសេចក្តីថ្លែងការណ៍រួមជាមួយប្រទេសចិន ដោយសន្យាថា នឹងអភិវឌ្ឍគម្រោង «នៅក្នុងដែនទឹកត្រួតស៊ីគ្នាដែលប្រទេសទាំង២ បានទាមទារ» ជាអ្វីដែលត្រូវបានបកស្រាយយ៉ាងទូលំទូលាយថា ជាការទទួលស្គាល់ដ៏កម្រ ចំពោះការទាមទារដែនដីដ៏ធំទូលាយរបស់ចិន នៅក្នុងសមុទ្រចិនខាងត្បូង។

ប្រទេសចិនប្រកាសការទាមទារអធិបតេយ្យភាពរបស់ខ្លួន ប្រមាណជា ៩០ភាគរយនៃផ្លូវទឹកនេះ តាមរយៈខ្សែបន្ទាត់ប្រាំបួនរាងអក្សរ U នៅលើផែនទីរបស់ខ្លួន ដែលរួមបញ្ចូលផ្នែកខ្លះនៃតំបន់សេដ្ឋកិច្ចផ្តាច់មុខ (EEZ) របស់ប្រទេសជិតខាង ដែលបានបដិសេធមិនទទួលស្គាល់ការទាមទារនេះ។ សាលាក្តីអន្តរជាតិ ក្នុងឆ្នាំ២០១៦ បានសម្រេចថា ការទាមទារនេះមិនមានមូលដ្ឋានច្បាប់ទេ។ តែប្រទេសចិនបដិសេធមិនទទួលស្គាល់ការសម្រេចនោះ។

ពាក់ព័ន្ធនឹងភាពចម្រូងចម្រាស ក្រោយមានចេញសេចក្ដីថ្លែងការណ៍រួមនោះ លោក Sugiono រដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ីដែលមានឈ្មោះតែមួយ ពោលគឺមិនមាននាមត្រកូល នៅថ្ងៃទី២ ខែធ្នូនេះ បានប្រាប់សមាជិកសភាថា ទីក្រុងហ្សាការតា នៅតែមិនទទួលស្គាល់ការទាមទាររបស់ចិនដដែល ហើយនឹងធ្វើការសម្រេចចិត្ត ដោយផ្អែកលើផលប្រយោជន៍ជាតិ។ លោក Sugiono បាននិយាយថា មិនទាន់មានតំបន់ណាមួយ ត្រូវបានបញ្ជាក់ច្បាស់លាស់ ដើម្បីធ្វើការជាមួយចិន ស្ដីពីការរួមគ្នាអភិវឌ្ឍន៍ទាំងផ្នែកនេសាទ ឬទាញយកធនធានផ្សេងទៀតនោះទេ៕

អត្ថបទដែលទាក់ទង

ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm        17
ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm        18
រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm        29

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់

2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm