វិមានក្រឹមឡាំង៖ ការគំរាមកំហែងរបស់លោក Trump លើ BRICS ជុំវិញប្រាក់ដុល្លារអាមេរិក នឹងបានផលអវិជ្ជមានទៅវិញ

2024/12/03 02:35:45 am        129


វិមានក្រឹមឡាំង បានឲ្យដឹងនៅថ្ងៃចន្ទនេះថា រាល់ការប៉ុនប៉ងរបស់សហរដ្ឋអាមេរិក ក្នុងការបង្ខំឲ្យប្រទេសនានាប្រើប្រាស់ប្រាក់ដុល្លារ នឹងទទួលបានផលអវិជ្ជមានត្រលប់ទៅវិញ បន្ទាប់ពីប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក Donald Trump បានគំរាមយកពន្ធលើក្រុមប្រទេស BRICS ប្រសិនបើពួកគេបង្កើតរូបិយប័ណ្ណផ្ទាល់ខ្លួន សម្រាប់ប្លុកនេះ។

កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍កន្លងមក លោក Trump បានទាមទារឲ្យបណ្តាប្រទេសជាសមាជិករបស់ BRICS ប្តេជ្ញាថា នឹងមិនបង្កើតរូបិយប័ណ្ណថ្មី ឬគាំទ្ររូបិយប័ណ្ណផ្សេងទៀត ដែលនឹងជំនួសឲ្យប្រាក់ដុល្លារអាមេរិកឡើយ ដោយនិយាយថា បើមិនដូច្នោះទេ ប្រទេសទាំងនោះ នឹងត្រូវប្រឈមជាមួយការយកពន្ធ ១០០ភាគរយ។

ក្រុមប្រទេស BRICS ដំបូងឡើយមានប្រទេសប្រេស៊ីល រុស្ស៊ី ឥណ្ឌា និងចិន ប៉ុន្តែចាប់តាំងពីនោះ បានពង្រីកសមាជិក ដោយទទួលយកប្រទេសផ្សេងទៀត។ ការបង្កើតក្រុមនេះ មិនមានរូបិយប័ណ្ណរួមទេ ប៉ុន្តែការពិភាក្សាយូរអង្វែងលើប្រធានបទនេះ បានទទួលនូវសន្ទុះខ្លះដែរ បន្ទាប់ពីលោកខាងលិចបានដាក់ទណ្ឌកម្មលើរុស្ស៊ី ជុំវិញសង្រ្គាម នៅអ៊ុយក្រែន។

នៅពេលត្រូវបានសួរអំពីការអត្ថាធិប្បាយរបស់លោក Trump អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា ប្រាក់ដុល្លារកំពុងបាត់បង់ការទាក់ទាញរបស់ខ្លួន ក្នុងនាមជារូបិយប័ណ្ណបម្រុង សម្រាប់ប្រទេសជាច្រើន ជានិន្នាការដែលលោក បាននិយាយថា កំពុងចាប់ផ្ដើមកើតឡើងក្នុងល្បឿនដ៏លឿន។

លោក Peskov បានប្រាប់អ្នកសារព័ត៌មានថា៖ «ប្រទេសកាន់តែច្រើនកំពុងប្តូរទៅប្រើប្រាស់រូបិយប័ណ្ណជាតិ នៅក្នុងសកម្មភាពពាណិជ្ជកម្ម និងសេដ្ឋកិច្ចបរទេសរបស់ពួកគេ»។ លោកបានព្យាករថា ប្រសិនបើទីក្រុងវ៉ាស៊ីនតោន ងាកទៅប្រើ «កម្លាំងសេដ្ឋកិច្ច» ដើម្បីបង្ខំប្រទេសនានាឲ្យប្រើប្រាស់ប្រាក់ដុល្លារនោះ វានឹងធ្វើឲ្យទទួលបានផលអវិជ្ជមានត្រឡប់ទៅវិញ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        73
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        106
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        93

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm