ប្រភពយោធា និយាយថា កងជីវពលអ៊ីរ៉ាក់ចូលប្រទេសស៊ីរី ដើម្បីពង្រឹងកម្លាំងរដ្ឋាភិបាល

2024/12/03 03:16:53 am        139


ប្រភពពីស៊ីរី និងអ៊ីរ៉ាក់ នៅថ្ងៃចន្ទ (ទី២ ខែធ្នូ) នេះ បាននិយាយថា យុទ្ធជនរាប់រយនាក់មកពីកងជីវពលអ៊ីរ៉ាក់គាំទ្រដោយអ៊ីរ៉ង់ បានឆ្លងចូលទៅក្នុងប្រទេសស៊ីរីពេញមួយយប់ ដើម្បីជួយរដ្ឋាភិបាលប្រយុទ្ធប្រឆាំងនឹងពួកឧទ្ទាមដែលបានដណ្តើមកាន់កាប់ទីក្រុង Aleppo កាលពីសប្តាហ៍មុន ហើយទីក្រុងតេអេរ៉ង់បានសន្យាថា នឹងជួយដល់រដ្ឋាភិបាលក្រុងដាម៉ាស។

ប្រភពសន្តិសុខអ៊ីរ៉ាក់ ២រូប បានប្រាប់ថា កាលពីយប់ថ្ងៃអាទិត្យ (ទី១ ខែធ្នូ) យ៉ាងហោចណាស់មានយុទ្ធជន ៣០០នាក់ ដោយភាគច្រើនមកពីក្រុម Badr និង Nujaba បានធ្វើដំណើរឆ្លងកាត់ចូលទៅស៊ីរី ដោយប្រើផ្លូវកខ្វក់ ដើម្បីគេចពីការឆ្លងកាត់ព្រំដែនផ្លូវការ។

ប្រភពយោធាស៊ីរីជាន់ខ្ពស់មួយរូប បាននិយាយថា៖ «មានកងកម្លាំងថ្មីត្រូវបានបញ្ជូនមក ដើម្បីជួយសមមិត្តរបស់យើង នៅសមរភូមិជួរមុខ នាភាគខាងជើង»។ ប្រភពនោះបន្ថែមថា យុទ្ធជនទាំងនោះបានឆ្លងកាត់ជាក្រុមតូចៗ ដើម្បីគេចពីការវាយប្រហារតាមអាកាស។

គួរបញ្ជាក់ថា ក្រុមក្នុងតំបន់ដែលជាសម្ព័ន្ធមិត្តរបស់អ៊ីរ៉ង់ បានដើរតួនាទីយ៉ាងសំខាន់ជាយូរមកហើយ ចំពោះជោគជ័យរបស់កងកម្លាំងគាំទ្ររដ្ឋាភិបាល ក្នុងការបង្ក្រាបក្រុមឧទ្ទាម ដែលបានក្រោកឡើងប្រឆាំងនឹងប្រធានាធិបតី លោក Bashar al-Assad ក្នុងឆ្នាំ២០១១ ហើយពួកគេបានបន្តមានមូលដ្ឋានក្នុងរយៈពេលដ៏យូរ នៅស៊ីរី៕

អត្ថបទដែលទាក់ទង

ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង
2026/07/24 03:40:00 pm        13
ក្រុងតេអេរ៉ង់ថ្កោលទោសការសម្រេចចិត្តរបស់អង់គ្លេសឲ្យអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួនវាយប្រហារអ៊ីរ៉ង់
2026/07/24 03:37:41 pm        12
មនុស្សជិត ១.៥០០នាក់ បានស្លាប់ ដោយសារការវាយប្រហាររបស់អ៊ុយក្រែននៅទូទាំងរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០២២
2026/07/24 03:33:53 pm        28

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង

2026/07/24 03:40:00 pm
​ក្រុងតេអេរ៉ង់ថ្កោលទោសការសម្រេចចិត្តរបស់អង់គ្លេសឲ្យអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួនវាយប្រហារអ៊ីរ៉ង់
2026/07/24 03:37:41 pm
​មនុស្សជិត ១.៥០០នាក់ បានស្លាប់ ដោយសារការវាយប្រហាររបស់អ៊ុយក្រែននៅទូទាំងរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០២២
2026/07/24 03:33:53 pm
​ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់
2026/07/24 03:29:51 pm
​ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm