សម្តេចធិបតីដាក់ចេញនូវវិធានការ៨ចំណុច ក្នុងឱកាសទិវាជនមានពិការភាពកម្ពុជាលើកទី២៦នេះ

2024/12/03 02:34:43 pm        374

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤នេះ បានចេញសារាចរ ស្តីពីការរៀបចំទិវាជនមានពិការភាពកម្ពុជាលើកទី២៦ និងអន្តរជាតិលើកទី៤២ ក្រោមប្រធានបទ «បរិយាបន្នពិការភាពលើគ្រប់វិស័យក្នុងយុគសម័យបរិវត្តកម្មឌីជីថល» និងពិធីប្រកាសដាក់ឱ្យអនុវត្តផែនការយុទ្ធសាស្ត្រជាតិ ស្តីពីពិការភាពឆ្នាំ២០២៤-២០២៨។

 តាមរយៈសារាចរ ស្តីពីការរៀបចំទិវាជនមានពិការភាពកម្ពុជាលើកទី២៦ និងអន្តរជាតិលើកទី៤២ នេះសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានដាក់ចេញនូវវិធានការណែនាំចំនួន៨ចំណុច ដោយក្នុងនោះរួមមាន៖

ទី១៖ទិវាជនមានពិការភាពកម្ពុជាលើកទី២៦ និងអន្តរជាតិលើកទី៤២ ត្រូវប្រារព្ធក្រោមប្រធានបទ «បរិយាបន្ន ពិការភាពលើគ្រប់វិស័យក្នុងយុគសម័យបរិវត្តកម្មឌីជីថល»។

២៖ ក្រសួងព័ត៌មានត្រូវសហការជាមួយក្រុមប្រឹក្សាសកម្មភាពជនពិការ ណែនាំឱ្យប្រព័ន្ធផ្សព្វផ្សាយរដ្ឋ និងឯកជន ធ្វើការផ្សព្វផ្សាយដល់សង្គមជាតិទាំងមូល ឱ្យបានយល់ដឹងអំពីទិវាជនមានពិការភាពកម្ពុជា លើកទី២៦ និងអន្តរជាតិលើកទី៤២។

៣៖ គ្រប់ក្រសួង ស្ថាប័នថ្នាក់ជាតិ រដ្ឋបាលថ្នាក់ក្រោមជាតិ សង្គមស៊ីវិល ដៃគូអភិវឌ្ឍ និងវិស័យឯកជន ត្រូវរៀបចំមីទ្ទីងអបអរសាទរ ពិធីជួបសំណេះសំណាលជាមួយជនមានពិការភាព កម្មវិធីកម្សាន្តសប្បាយ ពិធីហែក្បួនយាត្រានៅតាមក្រសួង ស្ថាប័ន រដ្ឋបាលរាជធានី ខេត្ត គ្រឹះស្ថានសិក្សារដ្ឋ និងឯកជនអង្គការមិនមែនរដ្ឋាភិបាល និងគ្រប់មជ្ឈមណ្ឌលនៅក្នុងមូលដ្ឋានរៀងៗខ្លួន។

៤៖ ក្រុមប្រឹក្សាសកម្មភាពជនពិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងសុខាភិបាល ក្រសួងអប់រំ យុវជន និងកីឡា មូលនិធិជនពិការ គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ រដ្ឋបាលរាជធានី ខេត្ត និងស្ថាប័នពាក់ព័ន្ធត្រូវសហការរៀបចំមីទ្ទីងថ្នាក់ជាតិ និងរៀបចំកម្មវិធីកម្សាន្តផ្សេងៗ សម្រាប់ជនមានពិការភាពនៅថ្នាក់រាជធានី ខេត្តរៀងៗខ្លួន។

៥៖ គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា គណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជា ត្រូវរៀបចំ ពិធីប្រកួតកីឡាអបអរសាទរដំណាលគ្នាជាមួយទិវាជនមានពិការភាពកម្ពុជា លើកទី២៦ និងអន្តរជាតិលើកទី៤២។

៦៖ អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ និងក្រុមគ្រួសារ ព្រមទាំងអាណាព្យាបាលរបស់ជនមានពិការភាពទាំងអស់ នៅទូទាំងប្រទេសត្រូវបង្កលក្ខណៈ ឱ្យជនមានពិការភាពបានចូលរួមសកម្មភាពនានា សំដៅអបអរសាទរទិវាជនមានពិការភាពកម្ពុជា លើកទី២៦ និងអន្តរជាតិលើកទី៤២ ដូចជា កម្មវិធីមីទ្ទីង កម្មវិធីកីឡា កម្មវិធីចម្រៀង កម្មវិធីកម្សាន្ត និងការជួបជុំគ្នាជាដើម ក្នុងបរិយាកាសសប្បាយរីករាយ និងភាពស្និទ្ធស្នាល។

ទី៧៖ គ្រប់ក្រសួង ស្ថាប័នថ្នាក់ជាតិ រដ្ឋបាលថ្នាក់ក្រោមជាតិ សង្គមស៊ីវិល ដៃគូអភិវឌ្ឍ និងវិស័យឯកជន ត្រូវរៀបចំចងបដាពាក្យស្លោក ដើម្បីស្វាគមន៍និងអបអរសាទរទិវាជនមានពិការភាពកម្ពុជាលើកទី២៦ និងទី៨៖ សម្តេចធិបតី ណែនាំឲ្យក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវតិសម្បទា សហការជាមួយក្រ សួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីបង្កើនប្រសិទ្ធភាពផ្តល់បណ្ណពិការភាព ជូនជនមានពិការភាព គ្រប់រូប ដើម្បីឲ្យពួកគាត់អាចប្រើប្រាស់បណ្ណស្របតាមក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម និង ការទទួលបានផលប្រយោជន៍នានាពីសង្គម៕អត្ថបទបាន ចក់

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        243
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm