លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូ ចូលរួមសម័យប្រជុំលើកទី១៩ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាលនៃអនុសញ្ញាឆ្នាំ២០០៣ របស់អង្គការយូណេស្កូ ស្តីពី “ការការពារបេតិកភណ្ឌវប្បធម៌អរូបី” ចាប់ពីថ្ងៃទី២ រហូតដល់ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៤ នាទីក្រុងអាសង់ស្យុង សាធារណរដ្ឋប៉ារ៉ាហ្គាយ។
កិច្ចប្រជុំបានបើកជាផ្លូវការក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម Santiago Peña Palacios ប្រធានាធិបតី នៃសាធារណរដ្ឋប៉ារ៉ាហ្គាយ លោកជំទាវ Adriana Ortiz Semidei រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងលោកជំទាវ Audrey Azoulay អគ្គនាយិកា នៃអង្គការយូណេស្កូ។
នៅក្នុងកិច្ចប្រជុំនេះ លោកជំទាវប្រធានគណៈប្រតិភូ ក៏បានធ្វើបទអន្តរាគមន៍ក្នុងនាមរដ្ឋភាគីជាសមាជិកដោយវាយតម្លៃខ្ពស់ចំពោះ លេខាធិការដ្ឋាន នៃអនុសញ្ញាឆ្នាំ២០០៣ និងរដ្ឋភាគីទាំងអស់ដែលបានខិតខំប្រឹងប្រែងថែរក្សាបេតិកភណ្ឌអរូបីតាមបណ្តាលប្រទេសនីមួយៗ និងជាពិសេសគឺបានបញ្ជ្រាបការអប់រំអំពីបេតិកភណ្ឌវប្បធម៌អរូបីទាំងក្នុងនិងក្រៅប្រព័ន្ធសិក្សាអប់រំ៕អត្ថបទ រដ្ឋា




