អ្នក​មិន​ចាក់​វ៉ាក់សាំង​ត្រូវ​ធ្វើ​ច​ត្តា​ឡី​ស័ក ២១​ថ្ងៃ​ពេល​មក​ដល់​ទឹកដី​ចិន​នៅ​អូឡាំពិក​រដូវរងា​ទីក្រុង​ប៉េកាំង​ឆ្នាំក្រោយ​

2021/10/26 07:24:34 pm        133

​អូឡាំពិក៖ ​អ្នក​ដែល​ត្រូវ​ចូលរួម​ព្រឹត្តិការណ៍​អូឡាំពិក​រដូវរងារ​ទីក្រុង​ប៉េកាំង​ឆ្នាំក្រោយ មិន​ថា​អត្ត​ព​លិ​ក ក្រុមការងារ​ពាក់ព័ន្ធ អ្នកកាសែតជាដើម បើ​មិនបាន​ចាក់​វ៉ាក់សាំង​ប្រឆាំង​កូ​វីដ​-១៩​ ទេនោះ​ពួកគេ​នឹងត្រូវ​ធ្វើ​ច​ត្តា​ឡី​ស័ក​ដល់​ទៅ ២១ថ្ងៃ​ពេលមកដល់​ទឹកដី​ចិន​។ ​​នៅ​សល់ ១០០​ថ្ងៃ​ទៀត​ប៉ុណ្ណោះ​ព្រឹត្តិការណ៍​អូឡាំពិក​រដូវរងា​ឆ្នាំ​២០២២ នៅ​ទីក្រុង​ប៉េកាំង​នឹង​ឈាន​ចូល​មកដល់​ ខណៈ​ចិន​បាន​បញ្ចេញ​សៀវភៅ​ណែនាំ​ទី១​។

​សៀវភៅ​ណែនាំ​នេះ​មាន​លក្ខណៈ​តឹង​រ៉ឺ​ង​ជាង​ជប៉ុន​ដែល​បាន​បោះពុម្ព​នៅ​អូឡាំពិក​ទីក្រុង​តូ​ក្យូ ដែល​ក្នុងនោះ​សុទ្ធតែ​បានចែង​អំពី​វិធាន​ការ​សុខាភិបាល​ដែល​ត្រូវបាន​អនុវត្ត​សំរាប់​មនុស្ស​ពាក់ព័ន្ធ​ទាំងអស់​ក្នុង​ព្រឹត្តិការណ៍​។ ​អ្នក​ដែល​បាន​ចាក់​វ៉ាក់សាំង​ពេញលេញ​មិន​ត្រូវ​បានធ្វើ​ច​ត្តា​ឡី​ស័ក ២១ថ្ងៃ​ឡើយ តែ​ពួកគេ​ត្រូវ​ធ្វើតេស្ត​ជាប្រចាំ​រៀងរាល់ថ្ងៃ​នៅ​តំបន់​អូឡាំពិក​នៅ​ទីក្រុង​ប៉េកាំង យ៉ាន​គីង និង​ហ្សា​ង​ជែ​គូ​។ ​​អ្នកចូលរួម​ទាំងអស់​តម្រូវឱ្យ​ពាក់​ម៉ាស​ជាប្រចាំ​លើកលែងតែ​ពេល​ហ្វឹកហាត់ ពេល​ប្រកួត ពេល​ហូប​អាហារ ពេល​គេង​ជាដើម​។ ​អ្វីដែល​ខុស​ពី​ជប៉ុន​នោះ​គឺ អូឡាំពិក​រដូវរងា​ខាងមុខនេះ​នឹង​បើក​ឱ្យ​ទស្សនិកជន​ចូល​ទស្សនា តែ​មិនមែន​ជនបរទេស​ឡើយ​គឺ​បើក​តែ​ប្រជាជន​ដែល​រស់នៅក្នុង​ប្រទេស​ចិន​ប៉ុណ្ណោះ​។ ​ការប្រកួត​អូឡាំពិក​រដូវរងា​ឆ្នាំ២០២២ នឹង​ចាប់ផ្តើម​ពីថ្ងៃ​ទី​៤ ខែកុម្ភៈ​ឆ្នាំក្រោយ​ដល់​ថ្ងៃទី​២០ ខែ​ដដែល ​ខណៈ​ប៉ា​រ៉ា​ឡាំ​ពិ​ក​រដូវរងា​នឹង​ចាប់ផ្តើម​ពី​ថ្ងៃ​ទី​៤ ខែ​មិនា​ដល់​ថ្ងៃ​ទី​១៣ ខែ​ដដែល​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        130
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        141
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm