អង្គការសហប្រជាជាតិ៖ ពលរដ្ឋស៊ីរីជិត៥ម៉ឺននាក់រត់ភៀសខ្លួនក្នុងប្រទេសរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ

2024/12/03 05:27:07 pm        323

ទីភ្នាក់ងារមនុស្សធម៌របស់អង្គការសហប្រជាជាតិបានរាយការណ៍កាលពីថ្ងៃចន្ទសប្ដាហ៍នេះថា ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ មនុស្សជិត ៥០.០០០នាក់ ត្រូវបានរត់ភៀសខ្លួនក្នុងប្រទេសស៊ីរី ជាទីដែលសម្ព័ន្ធមិត្តសកម្មប្រយុទ្ធដឹកនាំដោយរដ្ឋឥស្លាម បានដណ្តើមកាន់កាប់ទឹកដីជាច្រើនពីការគ្រប់គ្រងរបស់រដ្ឋាភិបាលលោកប្រធានាធិបតី Bashar Assad ។

ទីភ្នាក់ងារមនុស្សធម៌របស់អង្គការសហប្រជាជាតិហៅកាត់ថាអូឆា(OCHA)បាននិយាយកាលពីថ្ងៃចន្ទថា គិតត្រឹមថ្ងៃទី ៣០ ខែវិច្ឆិកា២០២៤នេះ មនុស្សជាង៤៨.៥០០នាក់ត្រូវបានភៀសខ្លួននៅ ក្នុងទីក្រុង អ៊ីដលីប (Idlib) និងភាគខាងជើងទីក្រុងអាឡេប៉ូ (Aleppo) ក្នុងនោះច្រើនជាងពាក់កណ្តាលនៃពួកគេ គឺជាកុមារ។ 

អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បាននិយាយកាលពីថ្ងៃចន្ទថា លោកមានការភ្ញាក់ផ្អើលចំពោះការកើនឡើងនៃអំពើហិង្សានៅក្នុងប្រទេសស៊ីរី ហើយបានអំពាវនាវឱ្យបញ្ចប់ការប្រយុទ្ធគ្នាជាបន្ទាន់ ដែលអង្គការរបស់លោកនិយាយថា បានបង្ខំឲ្យមនុស្សជិត ៥ម៉ឺននាក់រត់ចោលផ្ទះសម្បែង ខណៈប្រជាជនស៊ីរី បានឆ្លងកាត់ជម្លោះជិត១៤ឆ្នាំ មកហើយ ។ 

អ្នកនាំពាក្យរបស់លោក Guterres លោក Stephane Dujarric បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ភាគីទាំងអស់ត្រូវតែប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីការពារជនស៊ីវិល និងគោលដៅស៊ីវិល រួមទាំងការអនុញ្ញាតឱ្យឆ្លងកាត់ដោយសុវត្ថិភាពដល់ជនស៊ីវិលដែលកំពុងភៀសខ្លួនពីជម្លោះនេះ៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        76
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        62
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        57

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​

2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm