ទឹកជំនន់នៅបន្ទាយមានជ័យ កាន់តែធូរស្បើយខណៈអាកាសធាតុមិនមានភ្លៀងធ្លាក់ខ្លាំងបន្ត

2021/10/26 07:37:15 pm        324

បន្ទាយមានជ័យ ៖ ស្ថានភាពទឹកជំនន់ នៅខេត្តបន្ទាយមានជ័យ កាន់តែមានភាពធូរស្បើយច្រើន ខណៈអាកាសធាតុ នៅក្នុងខេត្តមិនមានភ្លៀងធ្លាក់ខ្លាំងបន្ត ដែលបង្កឲ្យមានទឹកជំនន់ ហើយពលរដ្ឋនៅទីទួលសុវត្ថិភាព បានត្រឡប់ទៅផ្ទះវិញក៏ជិតអស់ផងដែរ ។

ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា ទឹកជំនន់នៅបន្ទាយមានជ័យ មិន មានប៉ះពាល់ធ្ងន់ធ្ងរអ្វីទៀតនោះទេ ហើយនារយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ អាកាសធាតុល្អ មានភ្លៀង ធ្លាក់តិចតួចប៉ុណ្ណោះ ។

នៅក្រុងប៉ោយប៉ែត បានវិលទៅរកភាពធម្មតាវិញ ដោយទឹកបានស្រកអស់ហើយ និងកាលពីទឹក​ជំនន់​​ទើបហក់ឡើងថ្មីៗ មានប្រជាពលរដ្ឋជាង ៤០០គ្រួសារ ត្រូវបានជម្លៀសទៅកាន់ទី ទួល​សុវត្ថិភាព ហើយនៅព្រឹកនេះ អាជ្ញាធរកំពុងរៀបចំដឹកពួកគេត្រឡប់ទៅផ្ទះវិញ ។

ទឹកជំនន់នៅខេត្តបន្ទាយមានជ័យ បានហក់ឡើងជាបន្តបន្ទាប់ជាងពីរខែមកហើយ​ ដោយបានប៉ះ ពាល់ផ្ទះប្រជាពលរដ្ឋជិតពីរម៉ឺនគ្រួសារ ប៉ះពាល់ដំណាំស្រូវជាង១៥ពាន់ហិកតា រួមទាំងដំណាំ​កសិកម្ម ផ្សេងៗជាច្រើនហិកតាទៀត​ ខណៈហេដ្ឋារចនាសម្ព័ន្ធ​ មានផ្លូវថ្នល់ត្រូវទឹកហូរកាត់ផ្ដាច់ សាលារៀន និងតូបក្នុងផ្សារជាដើម ​តែមិនមានពលរដ្ឋណាម្នាក់ បានគ្រោះថ្នាក់​ដោយសារទឹកជំនន់​នៅឆ្នាំនេះនៅឡើយ ទេ ។

ពាក់ព័ន្ធបញ្ហាគ្រោះទឹកជំនន់នេះ អាជ្ញាធរបានជួយសង្គ្រោះពលរដ្ឋនាំទៅកាន់ទីទួលសុវត្ថិភាព ការ ផ្ដល់នូវស្បៀងអាហារ ដាក់គ្រូពេទ្យប្រចាំព្យាបាលជំងឺ ហើយរាជរដ្ឋាភិបាល ដោយមាន​ការ​គាំទ្រ​ថវិកាពី អង្គការ GIZ និងអង្គការ USIAD ឧបត្ថម្ភថវិកាចំនួន៣ខែ ​ដល់ពលរដ្ឋរងគ្រោះដោយទឹកជំនន់ ដែលមាន ជីវភាពខ្វះខាត ៕

អត្ថបទ៖ បាន សុខរិទ្ធ


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        235
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        123
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm