មេដឹកនាំកោះតៃវ៉ាន់ Lai Ching-te ទៅដល់ប្រជុំកោះ Marshall ផ្គើននឹងប្រទេសចិន ក្រោយចាកចេញពីអាមេរិក

2024/12/03 05:50:17 pm        356

មេដឹកនាំកោះតៃវ៉ាន់លោក ឡៃ ឆីង-ទ (Lai Ching-te) បានទៅដល់កោះ Marshall នៅថ្ងៃអង្គារទី ៣ ខែធ្នូសប្ដាហ៍នេះ បន្ទាប់ពីបានទៅបំពេញទស្សនកិច្ចនៅសហរដ្ឋអាមេរិកក្នុងការឈប់សំចតដំបូងនៃដំណើរទស្សនកិច្ចនៅតំបន់ប៉ាស៊ីហ្វិក ដែលបានធ្វើឱ្យក្រុមមេដឹកនាំចិនខឹងសម្បារ។ 

មេដឹកនាំកោះ Marshall លោកស្រី ហ៊ីលដា ហេន (Hilda Heine) បានផ្ដល់ការស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោក Lai បន្ទាប់ពីដំណើរដល់រដ្ឋធានី Majuro ។ 

លោក Lai បាននិយាយថា កោះតៃវ៉ាន់ និងកោះ Marshall ចែករំលែកវប្បធម៌ប្រពៃណីរបស់ជនជាតិអូស្ត្រូណេស៊ី ព្រមទាំងតម្លៃនៃសេរីភាព និងលទ្ធិប្រជាធិបតេយ្យ។    

លោក Lai បានចំណាយពេលពីរថ្ងៃនៅសហរដ្ឋអាមេរិក ជាទីដែលលោកបានពិភាក្សាអំពីការគំរាមកំហែងផ្នែកយោធារបស់ចិន ចំពោះកោះតៃវ៉ាន់ ក្នុងអំឡុងជំនួបតាមទូរស័ព្ទជាមួយអតីតប្រធានសភាអាមេរិក លោកស្រី Nancy Pelosi និងបានជួបជាមួយក្រុមមន្ត្រីរដ្ឋាភិបាល និងសមាជិកសភារបស់សហរដ្ឋអាមេរិក។

ចិនប្រឆាំងនឹងការទទួលស្គាល់ជាអន្តរជាតិណាមួយលើកោះតៃវ៉ាន់ និងការអះអាងរបស់ខ្លួនជារដ្ឋអធិបតេយ្យភាព។   

កោះ Marshall គឺជាកោះមួយក្នុងចំណោមសម្ព័ន្ធមិត្តកោះប៉ាស៊ីហ្វិកចំនួនបី ដែលលោក Lai នឹងធ្វើទស្សនកិច្ចជាផ្នែកនៃដំណើរទៅបរទេសលើកដំបូង ចាប់តាំងពីលោកចូលកាន់តំណែងក្នុងខែឧសភា។ ប្រទេសកោះផ្សេងទៀតដែលលោកនឹងទៅបំពេញទស្សនកិច្ច គឺ កោះ ទូវ៉ាលូ និង ប៉ាឡូ៕

អត្ថបទដែលទាក់ទង

UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm        2
ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        90
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        134

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ

2026/07/24 03:21:45 pm
​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm