លោក Trump ព្រមានពីបញ្ហាកាន់តែធំនៅមជ្ឈិមបូព៌ា បើមិនមានការដោះលែងចំណាប់ថ្នូរហ្កាហ្សា

2024/12/03 05:57:05 pm        371

ប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិក លោក Donald Trump បានព្រមានកាលពីថ្ងៃចន្ទ (០២ ធ្នូ) ថានឹងមាន "បញ្ហាកាន់តែធ្ងន់ធ្ងរ" នៅមជ្ឈិមបូព៌ា ប្រសិនបើចំណាប់ថ្នូរដែលត្រូវបានឃុំខ្លួននៅតំបន់ហ្កាហ្សាស្រ្ទីប មិនត្រូវបានដោះលែងមុនថ្ងៃឡើងកាន់តំណែងរបស់លោកនៅថ្ងៃទី២០ ខែមករា ឆ្នាំក្រោយទេនោះ។

គួររម្លឹកថា ក្នុងអំឡុងពេលនៃការវាយប្រហារដ៏បង្ហូរឈាមរបស់ក្រុមហាម៉ាស ក្នុងឆ្នាំ២០២៣ ទៅលើអ៊ីស្រាអែល ពួកសកម្មប្រយុទ្ធដឹកនាំដោយក្រុមនេះបានចាប់ខ្លួនមនុស្សជាង ២៥០នាក់ នេះបើយោងតាមតួលេខសរុបរបស់អ៊ីស្រាអែល រួមទាំងជនជាតិអ៊ីស្រាអែលសញ្ជាតិអាមេរិក ២នាក់ផងដែរ។ ប្រហែលពាក់កណ្តាលប៉ុណ្ណោះនៃចំណាប់ថ្នូរបរទេស និងអ៊ីស្រាអែលទាំង ១០១នាក់នៅហ្កាហ្សា ត្រូវគេជឿថានៅមានជីវិត។

លោក Trump បានចេញការព្រមានយ៉ាងច្បាស់លាស់បំផុតអំពីជោគវាសនារបស់ចំណាប់ថ្នូរចាប់តាំងពីការជាប់ឆ្នោតក្នុងខែវិច្ឆិកា ដោយលើកឡើងលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា៖ "ប្រសិនបើចំណាប់ថ្នូរមិនត្រូវបានដោះលែងមុនថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ ទេ នោះនឹងមានការបង់ខាតកាន់តែធ្ងន់ធ្ងរនៅមជ្ឈិមបូព៌ា ជាពិសេសសម្រាប់អ្នកដែលបានប្រព្រឹត្តអំពើឃោរឃៅទាំងនេះប្រឆាំងនឹងមនុស្សជាតិ"។

លោក Trump បន្ថែមថា "អ្នកទទួលខុសត្រូវ នឹងត្រូវរងការវាយប្រហារដ៏ខ្លាំងក្លាក្នុងប្រវត្តិសាស្ត្រដ៏យូរអង្វែងរបស់សហរដ្ឋអាមេរិក"។

គួរបញ្ជាក់ថា កិច្ចព្រមព្រៀងបទឈប់បាញ់ និងការដោះដូរចំណាប់ថ្នូរជុំថ្មីនៅហ្កាហ្សា ជាមួយនឹងអ្នកទោសប៉ាឡេស្ទីនដែលជាប់ពន្ធនាគារនៅអ៊ីស្រាអែល ពុំមានផ្លែផ្កាជាច្រើនខែ ដោយភាគីជម្លោះទាំងពីរបានចោទដាក់គ្នាទៅមកចំពោះភាពជាប់គាំងនេះ៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        26
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        37
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        41

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ

2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm