ប្រធានាធិបតីហ្ស៊កហ្ស៊ី ស្នើឱ្យប្រទេសលោកខាងលិចគាំទ្រ «ចលនាជាតិ»

2024/12/03 06:51:02 pm        218

ប្រធានាធិបតីប្រទេសហ្ស៊កហ្ស៊ី បានអំពាវនាវដល់ប្រទេសលោកខាងលិច កាលពីថ្ងៃចន្ទ ឱ្យគាំទ្រនូវអ្វីដែលលោកស្រីហៅថា «ចលនាជាតិ» ក្នុងការគាំទ្រដល់សមាហរណកម្មរបស់ប្រទេសហ្ស៊កហ្ស៊ីជាមួយសហភាពអឺរ៉ុប។

គណបក្សកាន់អំណាចក្តីសុបិនហ្ស៊កហ្ស៊ី(Georgian Dream Party) បាននិយាយកាលពីសប្តាហ៍មុនថា ខ្លួនកំពុងផ្អាកការចរចាអំពីការចូលជាសមាជិកសហភាពអឺរ៉ុប។

ក្រុមអ្នករិះគន់ បានចាត់ទុកការប្រកាសនេះ ថាជាការបញ្ជាក់ពីការផ្លាស់ប្តូក្រោមឥទ្ធិពលពីរុស្ស៊ី ចេញពីគោលនយោបាយគាំទ្រលោកខាងលិច ហើយងាកទៅរកឥទ្ធិពលរបស់ទីក្រុងមូស្គូ។

យោងតាមលទ្ធផលផ្លូវការបានឲ្យដឹងថា គណបក្សកំពុងកាន់អំណាច ដែលបានទទួលសំឡេងគាំទ្រ ៥៤% កាលពីខែតុលា បានបដិសេធចំពោះការលើកឡើងរបស់ក្រុមអ្នករិះគន់។

លោកស្រី Zourabichvili និងគណបក្សប្រឆាំង បាននិយាយថា ការបោះឆ្នោតគឺជាការក្លែងបន្លំ ជាការចោទប្រកាន់មួយ ដែលត្រូវបានបដិសេធដោយគណបក្សក្តីសុបិនហ្ស៊កហ្ស៊ី និងគណៈកម្មាធិការរៀបចំការបោះឆ្នោត។

សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប បានព្រមានចំពោះអ្វីដែលពួកគេមើលឃើញថាជាការដើរថយក្រោយលទ្ធិប្រជាធិបតេយ្យ របស់ប្រទេសហ្ស៊កហ្ស៊ី។

រដ្ឋាភិបាលនិយាយថា ខ្លួនកំពុងមានចំណាត់ការដើម្បីការពារប្រទេសហ្ស៊កហ្ស៊ីប្រឆាំងការជ្រៀតជ្រែកពីខាងក្រៅ និងការពារប្រទេសនេះពីការអូសទាញដូចជាប្រទេសអ៊ុយក្រែន ឲ្យធ្លាក់ចូលទៅក្នុងសង្រ្គាមជាមួយរុស្ស៊ី។

នាយករដ្ឋមន្ត្រី ហ្ស៊កហ្ស៊ី លោក Irakli Kobakhidze បានចោទប្រកាន់ក្រុមប្រឆាំង «ចំពោះអំហិង្សាដែលត្រូវបានសម្របសម្រួល» ក្នុងគោលបំណងផ្តួលរំលំសណ្តាប់ធ្នាប់រដ្ឋធម្មនុញ្ញ។

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        84
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        73
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        68

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm