លោក ជេម សុខ សូមទោសសម្ដេចតេជោ និងទទួលស្គាល់ថា លោកពិតជាមនុស្សឈឺ និងពុលទឹកមាត់មែន

2024/12/03 06:52:04 pm        478

បន្ទាប់ពីបានឃើញសាររបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និង​ជា​ប្រធាន​ព្រឹទ្ធសភានៃកម្ពុជា កាលពីយប់ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤នេះ ដោយបានផ្ដាំទៅលោក ជេម សុខ ថា គួរឈប់ធ្វើអ្នកចេះគ្រប់រឿងទៀតទៅ។ លោក ជេម សុខ កាលពីយប់ថ្ងៃទី២ ធ្នូនេះដែរ បាន​ចេញមុខ សូមទោសសម្ដេចតេជោ និងទទួលស្គាល់ថា លោកគឺជាមនុស្សឈឺ និងពុល​ទឹក​មាត់​ពិត​មែន។

ក្រោយបានឃើញសាររបស់សម្ដេចតេជោ លោក ជេម សុខ បាន​ផ្ញើសារ​សូម​គោរព​សូមទោស​ពី​សម្ដេច​តេជោ ឬលោកបានហៅសម្ដេចតេជោថា «ផ្កាយព្រឹក»។ លោក ជេម សុខ បានសរសេរថា លោក​​សូម​អភ័យទោសពីសម្ដេចតេជោ បើមានការខុសឆ្គងត្រង់ណា។ លោកទទួល​ស្គាល់​ថា​ជាកា​រ​ពិត​ណាស់​លោកគឺជាមនុស្សឈឺ និងពុលទឹកមាត់ ដោយចូលចិត្តនិយាយលេងសើចច្រើន។ លោក​បានសូមទោសសម្ដេចតេជោ និងសូមសម្ដេចមេត្តាកុំប្រកាន់ទោសអូសដំណើររូបលោក។

សម្ដេ​ច​តេជោ ហ៊ុន សែន កាលពីយប់ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤នេះ បានសរសេរ​សារ​តាម​បណ្ដាញ​សង្គម​ឆ្លើយ​តប​ទៅលោក ជេម សុខ ថា ដំណើរទស្សនកិច្ចរបស់​សម្ដេច​ទៅ​ចិន​គឺ​តប​តាម​ការ​អញ្ជើញ​របស់​ប្រធានាធិបតីចិន ឯកឧត្តម ស៊ី ជិនភីង។ ផ្ទុយពីការវិភាគ​របស់​លោក​ថា​សម្ដេច​តេជោ​ទៅ​ប្រទេស​ចិនយ៉ាងប្រញាប់ប្រញាល់។

ឆ្លើយតបនឹងការលើកឡើងនេះ សម្ដេចតេជោបានបញ្ជាក់យ៉ាងខ្លីថា «គម្រោងទស្សន​កិច្ច​នៅ​ចិន​របស់​សម្ដេច គឺបានរៀបចំតាំងពីជិត២ខែមុនម្លេះដែលជាការអញ្ជើញរបស់ ប្រធានាធិបតីចិន គឺ​ឯកឧត្តម ស៊ី ជិនភីង។ នេះមិនមែនជាទស្សនកិច្ចដ៏ប្រញាប់ប្រញាល់ឬតក់ក្រហល់នោះទេ»។

សម្ដេច​តេជោ ក៏បានសង្ឃឹមថា លោក ជេម សុខ គួរឈប់ធ្វើជាអ្នកចេះគ្រប់រឿងទៀតទៅ។ ដោយ​កន្លង​ទៅ​លោក ជេម សុខ ខ្លាចសម្បថ ប៉ុន្ដែសម្ដេចប​ញ្ជាក់​ថាស​ម្ដេច​មិន​បបួល​ស្បថ​ទៀត​ទេ​ព្រោះ​ខ្លាច​ងាប់​ឆ្កែរបស់ លោក ជេម សុខ។

សម្ដេចតេជោ បានជូនពរ លោក ជេម សុខ ឱ្យឆាប់ជាសះស្បើយពីជំងឺ ពុលទឹកមាត់ ពីជំងឺ​ច្រណែន​​ស្ទើរ​គ្រប់មនុស្ស ពិសេសជូនពរឱ្យចេះគ្រប់រឿងថែមទៀតប្រសិនលោក ជេម សុខ ចង់។ នេះ​គឺ​ជាសារជូនរបស់របស់សម្ដេចតេជោ ឬមានរហស្សនាមថា «ផ្កាយព្រឹក» ដែលលោក ជេម សុខ ជាអ្នកដាក់ឈ្មោះនិងហៅសម្ដេចយ៉ាងពិរោះបែបនេះ៕

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        204
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        183
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        200

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ

2026/07/24 03:21:45 pm
​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm