មកដល់ពេលនេះ ការស្ថាបនាផ្លូវ៣៨ខ្សែក្នុងក្រុងសៀមរាប សម្រេចបានជាង៨០ភាគរយហើយ

2021/10/26 07:52:21 pm        544

សៀមរាប ៖ ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​ដឹក​នាំ​ក្រុម​ការងារ​បច្ចេកទេស​ចុះពិនិត្យ​វឌ្ឍនភាព​គម្រោង​ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៨ខ្សែ នៅក្រុងសៀមរាប កាលពីរសៀលថ្ងៃទី២៥ ​ខែ​តុលា ​ឆ្នាំ២០២១នេះ ​ដើម្បី​ពិនិត្យមើលគុណភាពផ្លូវ ការងារអ៊ុតកៅស៊ូ (AC)និងប្រព័ន្ធលូ ស្របតាម​លក្ខណៈបច្ចេកទេស ដែលនឹង​ធ្វើឱ្យឃើញយ៉ាងច្បាស់នូវមុខមាត់ថ្មីនៃក្រុងមួយនេះ​ ខណៈដែលផ្លូវនេះ បានសាងសង់សម្រេចបានជាង៨០ភាគរយហើយ។

ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និងដឹកជញ្ជូន មានប្រសាសន៍ថា វឌ្ឍនភាពគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៨ខ្សែនៅក្រុងសៀមរាប ខេត្ត សៀម​រាបនេះ ក្នុង រយៈពេលជាង ១១ខែកន្លងមកនេះ សម្រេចបាន៨៣,៨៧%នៃទំហំការងារសរុប (២% លឿនជាងផែនការ)។ គម្រោងនេះ គ្រោងបញ្ចប់ការស្ថាបនា នៅចុង ខែធ្នូ ឆ្នាំ២០២១ ខាងមុខនេះ។ គម្រោងសាង​សង់ផ្លូវចំនួន​៣៨ខ្សែក្នុង​ទីរួម​ខេត្ត​សៀម​រាប​ ខេត្តសៀមរាបនេះ មានគោលដៅប្រែក្លាយក្រុង សៀមរាប ខេត្តសៀមរាបឱ្យក្លាយជាទីក្រុងដ៏​ទំនើបពោរពេញ​ដោយ​សោភ័ណ​ភាព បរិស្ថានល្អសម្រាប់ការ រស់នៅ ឱ្យ​សក្ដិសម​ជាទីក្រុងទេសចរណ៍ ​វប្បធម៌ និង​ប្រវត្តិសាស្ត្រ អាចទាក់ទាញ​ភ្ញៀវ​ទេសចរណ៍បាន​កាន់​តែច្រើនសំដៅលើកស្ទួយសេដ្ឋកិច្ច​ជាតិ​ឱ្យកាន់តែមានការរីកចម្រើន ព្រមទាំងធ្វើឱ្យប្រសើរឡើងដល់ ​តភ្ជាប់ពីទីប្រជុំជន​ក្រុង​សៀម​រាប​ទៅកាន់តំបន់ដាច់ស្រយាលផងដែរ។

ជាមួយគ្នានោះ ក៏មានការតភ្ជាប់ប្រព័ន្ធលូចាស់-ថ្មី ដើម្បី សម្រួលកុំឱ្យលិចទឹក និងអាច​ឱ្យ​បង​ប្អូន​ប្រជាពលរដ្ឋ អាចអាស្រ័យប្រើប្រាស់បាន។ ការចុះពិនិត្យនេះក៏ក្នុងគោលបំណង ដើម្បី ពិនិត្យ​មើលវឌ្ឍនភាពការងាររួម និងផ្តល់គោលការដោះស្រាយនូវបញ្ហាប្រឈមនានា ជំរុញឱ្យអង្គភាព​សាងសង់ អនុវត្តតាមលក្ខណៈបច្ចេកទេស សៀវភៅ​បន្ទុក​ឱ្យ​បាន​ត្រឹម​ត្រូវ និងស្តង់ដារ ដែលអាច​ទទួលយកបាន ពោលគឺធ្វើផ្លូវឱ្យមានគុណភាពរឹងមាំ ​អាចប្រើប្រាស់ជាប់បានយូរអង្វែង និង​បញ្ចប់​តាមផែនការគ្រោងទុក។

ឯកឧត្ដម បានបន្ដថា ការងារសាងសង់នូវហេដ្ឋារចនាសម្ព័ន្ធនេះ បានប្រឈមនឹង ​ការរាំស្ទះ​ដោយ​សាវិបត្តិជម្ងឺកូវីដ១៩ ធ្វើ​អោយ​កម្មករ ក៏ដូចអ្នកអនុវត្តមានលំបាកក្នុងការងារប្រតិបត្តិការ ទន្ទឹម​នឹងនេះ ពេលវេលា សម្រាប់​ការ​សាង​សង់​មាន​រយៈ​ពេល​ខ្លី​ក្រុម​ការ​ត្រូវពុះពារធ្វើការងារ ទាំងក្នុង​រដូវវស្សាភ្លៀងធ្លាក់ មាន​ការលំបាក់ក្នុងការងារសាងសង។ តែទោះ​ជាយ៉ាង​នេះ​ក្តី ​ដោយមា​ន​ការ​តាំង​ចិត្ត​ខ្ពស់​ពីក្រុមការងារជំនាញ​ និងការជំរុញយកចិត្តទុកដាក់ខ្ពស់ ពីថ្នាក់ដឹកនាំ ផ្លូវទាំង ៣៨ខ្សែ កំពុង​ត្រូវ​បាន​បន្តកា​រស្ថាបនា​ សម្រេច​បាន​លឿនជាង ផែនការ កំណត់បន្តិច និងសង្ឃឹមថា​ក្រុង​សៀមរាប នឹងត្រូវបានប្តូរមុខមាត់ថ្មី ​នៅ​ក្នុង​ចុង​ឆ្នាំ​នេះ ជាមួយ ហេដ្ឋា​រចនា​សម្ព័ន្ធ​ដឹកជញ្ជូន ល្អប្រណិតសក្តិសមជាទីក្រុងទេសចរាចណ៍វប្បធម៌របស់កម្ពុជា។

ឯកឧត្តម ស៊ុន ចាន់​ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ដ្រីក្រសួងសាធារណៈការនិងដឹកជញ្ជូន បានមានប្រសាសន៍ថា ខណៈពេល​ដែល​ក្រសួង​មានសម្ភារៈ ត្រួត​ពិនិត្យ​បច្ចេកទេស​បច្ចេក វិទ្យាទំនើបមួយចំនួនហើយនោះ ក្រសួងក៏បានបញ្ជាទិញ សម្ភារៈត្រួតពិនិត្យ មួយ​ចំនួន​ទៀត យក​មកប្រើប្រាស់ដើម្បីធានាថា ផ្លូវទាំង ៣៨ខ្សែត្រូវបានសាងសង់ស្របតាម លក្ខណៈបច្ចេកទេស ជាប់គង់វង្ស​យូរ​អង្វែង​។

គម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្លូវក្នុងក្រុងសៀមរាប ខេត្តសៀមរាបចំនួន៣៨ ខ្សែ នេះ មាន​ប្រវែងសរុប ១០៦,៤២៤ គីឡូម៉ែត្រ ប្រើប្រាស់ថវិកាជាតិសរុបប្រមាណជាង ​១៤៩.២១៦.៥៩៥ ដុល្លារអាមេរិក ដោយក្នុងនោះចំនួន៩លានដុល្លារ​អាមេរិក​ចំណាយ​លើការងារចាំបាច់ក្នុងការរៀបចំ ស្ថាបនាប្រព័ន្ធបង្ហូរទឹកភ្លៀង និងទឹកកខ្វក់ ឋិតក្រៅគម្រោងសាងសង់ខ្សែផ្លូវទាំង៣៨នេះ ចំណាយ ពេលសាងសង់ចំនួន១៣ខែ គ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២១៕

អត្ថបទ ៖ ឈិត​ សាវី



អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        249
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        128
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        160

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm