ចរន្តទិញ-លក់ក្នុងវិស័យអចលនទ្រព្យមានកំណើនងើបវិញបន្តិច តែស្ថិតក្នុងតម្លៃទាបជាមុន

2024/12/03 07:40:57 pm        114

អ្នកជំនាញក្នុងវិស័យអចលនទ្រព្យ ថា បច្ចុប្បន្នចរន្តទិញ-លក់ក្នុងវិស័យអចលនទ្រព្យនៅកម្ពុជា មាន​កំណើនឡើងវិញបន្តិច តែស្ថិត ក្នុងតម្លៃទាប, នេះជាការបង្ហាញនូវសញ្ញាណវិជ្ជមាន នៃការ​អភិវឌ្ឍន៍​វិស័យ​អចលនទ្រព្យសម្រាប់ឆ្នាំបន្តបន្ទាប់ ខណៈដែលក្រសួងដែនដី ក៏បង្ហាញពី​និន្នាការ​កើន​ឡើង​ដូចគ្នាផងដែរ។

លោក សន សៀប ប្រធានសមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុកម្ពុជា ថ្លែងឱ្យ​ដឹង​ក្នុង​កិច្ច​សម្ភាសន៍​ជាមួយសារព័ត៌មាន ស្តីពីការទិញ-លក់វិស័យអចលនទ្រព្យនៅលើទីផ្សារប្រទេសកម្ពុជា នេះថា ការរីកចម្រើនរបស់វិស័យអចលទ្រព្យ វាដើរស្រប គ្នាទៅនិងសេដ្ឋកិច្ចគ្រួសារ, ការរីក​ចម្រើន​សេដ្ឋកិច្ចប្រទេសជាតិយើង, តំបន់ និងពិភពលោកទាំងមូល ។ ជុំវិញសេដ្ឋកិច្ចនេះ បើយើង​សម្លឹងមើលសេដ្ឋកិច្ចពិភពលោកបច្ចុប្បន្ន គឺមានការងើបឡើងតិចតូចឡើងវិញ បើ​ធៀប​ទៅ​និង​ឆ្នាំមុនៗ ស្របពេលប្រទេសយើង ក៏បានងើបខ្លះៗឡើងវិញផងដែរ ដោយ​គាំទ្រ​ដល់​វិស័យ​មួយ​ចំនួន បានកំពុងមានវិជ្ជមាននៅលើទីផ្សារ។

លោក បន្តលើកឡើងថា ទាក់ទិនវិស័យអចលនទ្រព្យនេះ ចំពោះការរំពឹងថា វា​បាន​ស្ទុះ​ឡើង​ខ្លាំង​នោះ​ គឺមិនទាន់មានភាព ច្បាស់នៅឡើយ តែអ្វីដែលសង្កេតឃើញលើទីផ្សារបច្ចុប្បនន្ន អចលន​ទ្រព្យ​នៅ​កម្ពុជា​ក្នុងឆ្នាំ២០២៤ នេះ មានកំណើនកើនឡើងខ្លះៗ គាំទ្រដល់វិស័យតូចៗមួយចំនួន ខណៈ​ដែល​វិស័យទិញ-លក់លំនៅឋានដូចជា បុរី ឬផ្ទះល្វែង បានកំពុងជួប​ប្រទះ​លើ​ការ​ទិញ​ដូរ​យឺត ស្របពេលការទិញ-លក់ខុនដូរ បានបន្តងើបឡើងវិញ គឺមានកំណើន​ល្អ​ប្រសើរ​ជាង​លំ​នៅ​ឋាន​ជាប់​ដី ដោយសារវិនិយោគិនបរទេស បានចាប់ផ្តើមហូរចូលមកកម្ពុជាជាបណ្តើរៗ នៃ​ការ​ស្វែង​រក​ឱកាស​វិនិយោគនៅលើវិស័យនេះ ស្របពេលការសាងសង់អគារ ពាណិជ្ជកម្មនៅ​មាន​កំណើន​យឺត ខណៈដែលការសាងសង់អគារឧស្សាហកម្មកំពុងមានសម្ទុះ។

សូមបញ្ជាក់ថា ជុំវិញវិស័យអចលទ្រព្យនេះ, ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាន​បង្ហាញឱ្យដឹងថា នៅក្នុងរយៈពេល ៦ ខែ ដើមអាណត្តិទី ៧ គម្រោង​សំណង់​នៅ​ទូទាំង​ប្រទេស​ មានចំនួន ១.៦៤២ គម្រោង មានតម្លៃទុនវិនិយោគប្រមាណ ជាង ២,៦ ពាន់​លាន​ដុល្លារ​។ ទោះបីស្ថានភាពសេដ្ឋកិច្ចក្នុងតំបន់ និងពិភពលោកនៅពុំទាន់ប្រសើរឡើងវិញ ដូ​ច​ស្ថាន​ភាព​មុន​ការរីករាលដាល នៃជំងឺកូវីដ-១៩ ក្តី ក៏វិស័យសំណង់កម្ពុជានៅតែមានកំណើនជាប្រចាំ ជា​ពិសេសគម្រោងថ្មីៗដែលបានស្នើសុំក្នុង រយៈពេល ៦ ខែ ឆ្នាំ២០២៤ មាន​កំណើន​ខ្ពស់​ជាង​រយៈ​ពេល​ដូចគ្នាកាលពីឆ្នាំ ២០២៣ ក្នុងនោះក្រសួងរំពឹងទុកថា វិស័យសំណង់ នឹងប្រែក្លាយ​ទៅ​ជាឧស្សាហកម្ម ដែលនឹងចូលរួមបង្កើនចំណូលថវិកាជាតិ និងកំណើនសេដ្ឋកិច្ចកម្ពុជា៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        127
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        111
ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm        100

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO

2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm