យុទ្ធនាការផ្តល់ថ្នាំបង្ការការពារជំងឺកញ្រ្ជឹល ស្អូចបន្ថែមនៅរាជធានីភ្នំពេញ បានចំនួន១០២%

2024/12/03 10:44:51 pm        579

លោកវេជ្ជបណ្ឌិត ងី មានហេង ប្រធានមនី្ទរសុខាភិបាលរាជធានីភ្នំពេញ បានថ្លែងប្រាប់BTV ព័ត៌មាន នាព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤នេះថា យុទ្ធនាការផ្តល់ថ្នាំបង្ការការពារជំងឺកញ្រ្ជឹល ស្អូច​បន្ថែមនៅក្នុងមូលដ្ឋានរាជធានីភ្នំពេញ ដើម្បីការពារកុមារ សម្រេចបានចំនួន១០២%។

ឯកឧត្តមវេជ្ជបណ្ឌិត ងី មានហេង បានមានប្រសាសន៍ថា យុទ្ធនាការ​ផ្តល់​បន្ថែមថ្នាំ​បង្ការ​ជំងឺ​កញ្ជ្រឹល​ និងស្អូច ឆ្នាំ២០២៤នេះ បានចាប់ផ្តើមពីថ្ងៃទី០១ខែវិច្ឆិកា រហូតដល់ខែធ្នូ ឆ្នាំ២០២៤ ចាក់​វ៉ាក់សាំងជូនកុមារដែលមានអាយុចាប់ពី៩ខែ ដល់ក្រោម៥ឆ្នាំ។ ជាក់​ស្តែងក្នុ​ង​មូល​ដ្ឋាន​រាជ​ធានី​ភ្នំពេញ ការផ្តល់វ៉ាក់សាំងការពារជំងឺកញ្ជ្រឹល និងស្អូច ដល់កុមារ តាមភូមិ ខ្នងផ្ទះ​សហគមន៍​រស់​នៅ​របស់​ប្រជាពលរដ្ឋ ក៏បានបិទបញ្ចប់យុទ្ធនាការផងដែរ ជាលទ្ធផលការ​ផ្តល់​វ៉ាក់សាំង​ជូន​កុមារ​ បានចំនួន១០២% ជាពិសេសថ្នាំបង្ការជំងឺកញ្ជ្រិល ស្អូច អាចការពារកុមារ ឬទារក ពី​សេចកី្ត​ស្លាប់ និងផលវិបាកផ្សេងៗដូចជា៖ ងងឹតភ្នែក ថ្លង់ ជំងឺរលាកខួរក្បាល ជំងឺរលាកសួត ជំងឺ​បេះដូង​ពីកំណើត ជំងឺអន់ថយប្រាជ្ញាស្មារតីជាដើម។

បើតាមលោកវេជ្ជបណ្ឌិត អ៊ឹម វិសិដ្ឋ ប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបតិ្តការដង្កោ (ហៅកាត់ OD ដង្កោ) បានដឹងនៅថ្ងៃនេះដែរថា ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២៩ វិច្ឆិកា ឆ្នាំ២០២៤ ការិយាល័យ​សុខាភិបាលស្រុកប្រតិបត្តិដង្កោ យើងចាក់វ៉ាក់សាំងកញ្រ្ជឹល ស្អូច ជូនកុមារ បាន​ចំនួន​១៤៣៩៩នាក់។

សូមបញ្ជាក់ផងដែរថា យុទ្ធនាការនេះដឹកនាំផ្ទាល់ដោយក្រសួងសុខាភិបាល និងមាន​ការ​គាំទ្រ​ផ្នែក​ហិរញ្ញ​វត្ថុដោយអង្គការសម្ព័ន្ឋសកលសម្រាប់វ៉ាក់សាំង និងការផ្ដល់ថ្នាំបង្ការ (Gavi) និង​មាន​ការ​គាំទ្រ​ផ្នែក បច្ចេកទេសពីអង្គការសុខភាពពិភពលោក (WHO) អង្គការមូ​ល​និធិ​សម្រាប់​កុមារ​នៃ​អង្គការ​សហប្រជាជាតិ (UNICEF) និងអង្គការគ្លីនតុនហែល្ស អែកសេស អ៊ីនីតស៊ីអេធីវ  (CHAI)​។ ដើម្បីឆ្លើយតបទៅនឹងការផ្ទុះរាតត្បាតជំងឺកញ្ជ្រឹលនៅលើទូទាំងពិភពលោក ជាពិសេស​ចំពោះប្រជាជ នដែលមានភាពស៊ាំការពារទៅនឹងជំងឺកញ្ជ្រឹលទាប ដូច្នេះ យុទ្ធនាការ​នេះជា​ដំណោះស្រាយបន្ទាន់មួយ ដើម្បីការ ពា រពីការចម្លងជំងឺកញ្ជ្រឹលនេះ។ នៅលើ​សកល​លោក ចំនួនករណីជំងឺកញ្ជ្រឹលមានការកើនឡើងទ្វេរដងពី១៧0,000ករណី ក្នុងឆ្នាំ២០២២ ដល់​៣២0,000ករណី ក្នុងឆ្នាំ២០២៣។ ដែល​នេះ​ជាមូល​ហេតុ​ចម្បង​ដោយសារ​តែ​ការ​រំខាន​ដល់​ការ​ផ្តល់​ថ្នាំ​បង្ការជាប្រចាំក្នុងអំឡុងពេលរីករាលដាលនៃវីរុសកូវីដ-១៩។ យុទ្ធនាការផ្តល់​បន្ថែម​ថ្នាំ​បង្ការ​ជំងឺ​កញ្រ្ជឹល ស្អូច នេះចែកចេញជាពីរដំណាក់កាល៖ ដំណាក់កាល​ទីមួយ​នឹង​គ្រប​ដណ្តប់​ខេត្ត​ចំនួន​១៣ (បន្ទាយមានជ័យ បាត់ដំបង កំពង់ចាម កំពង់ស្ពឺ កំពង់ធំ កណ្តាល ក្រចេះ ឧត្តរមានជ័យ រាជធានីភ្នំពេញ ពោធិ៍សាត់ សៀមរាប ប៉ៃលិន និងខេត្តត្បូងឃ្មុំ) ចាប់ថ្ងៃទី១ ដល់​ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ និងដំណាក់កាលទីពីរ គ្របដណ្តប់ខេត្តចំនួន១២ (ខេត្តកំពង់ឆ្នាំង កំពត កោះកុង មណ្ឌលគិរី ព្រះវិហារ ព្រៃវែង រតនគិរី ព្រះសីហនុ ស្ទឹងត្រែង ស្វាយរៀង តាកែវ និង​ខេត្តកែប) ចាប់ ពី ថ្ងៃ ទី២៥ ខែ វិច្ឆិកា ដល់ ថ្ងៃ ទី៦ ខែ ធ្នូ ឆ្នាំ២០២៤៕ អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ
2026/07/24 04:05:22 pm        48
ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm        33
អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        239

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ

2026/07/24 04:05:22 pm
​លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm
​លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm
​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm
​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm