អបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៦ ទិវាកំណើតរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា

2024/12/03 10:52:13 pm        426

ឧត្តរមានជ័យ៖ គណៈកម្មាធិការរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជាខេត្តឧត្ដរមានជ័យ បានរៀបចំពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៦ ទិវាកំណើតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ក្រោមអធិបតីភាពឯកឧត្តម មាន ចាន់យ៉ាដា ប្រធាន​គណៈកម្មាធិការ​រណសិរ្សសាមគ្គី ​អភិវឌ្ឍន៍មាតុភូមិកម្ពុជា ខេត្តឧត្តរមានជ័យ ក្នុងនោះក៏មានការចូលរួមពីសមាជិក សមាជិកាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ យ៉ាងច្រើនកុះករ នៅរសៀលថ្ងៃទី២ធ្នូឆ្នាំ២០២៤។

ក្នុងពីធីនោះដែរឯកឧត្ដម មាន ចាន់យ៉ាដា បានមានប្រសាសន៍ថា មីទ្ទិញអបអរសាទរខួប​អនុស្សាវរីយ៍​ទិវា​កំណើតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ២ ធ្នូ គឺជាទិវារំលឹកថ្ងៃ​ចាប់ផ្តើម​ដំបូង នៃការរួមសាមគ្គីគ្នា​រវាង​កងកម្លាំង​ស្នេហាជាតិ ​ធ្វើការរំដោះប្រទេសជាតិ​កម្ពុជា​ចេញរួចផុត​របបកាប់សម្លាប់ខ្មែរក្រហមប៉ុលពត។ រណសិរ្ស ២ ធ្នូ ​មិនត្រឹមតែបានជួយសង្គ្រោះអាយុជីវិត​ប្រជាពលរដ្ឋ​ឱ្យចាកចេញពីមហន្តរាយនៃរបបអាវខ្មៅ ​ប៉ុណ្ណោះទេ​ ប៉ុន្តែបានជួយស្តារ ​កសាង និង​អភិវឌ្ឍន៍​ មាតុភូមិកម្ពុជាឱ្យមានការកែប្រែមុខមាត់ថ្មីជាបន្តបន្ទាប់​រហូត​ទទួលបានសុខ​សន្តិភាព ឯកភាពជាតិ និងការអភិវឌ្ឍដូចសព្វថ្ងៃនេះ។

ឯកឧត្តម បានបន្តទៀតថា ៤៦ឆ្នាំកន្លងមកនេះ ប្រជាជនកម្ពុជា​បានរួមរស់ជាមួយគ្នាក្នុងជួររណសិរ្ស ពុះពារឆ្លងកាត់ឧបសគ្គតូចធំទាំងឡាយយ៉ាងអង់​អាច​ក្លាហាន​ក្រោមការដឹកនាំ​របស់រាជរដ្ឋាភិបាល​កម្ពុជា ​ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ​ដែលមានសម្តេច​អគ្គ​មហាសេនាបតីតេជោ ហ៊ុន សែន​ ជាស្នូលដឹកនាំ ​និងជា​អគ្គមគ្គទេសក៍​ដ៏ឆ្នើមរបស់ប្រជាជនកម្ពុជា។ ស្មារតី២ធ្នូ ស្មារតី ៧មករា បានចារឹកជាប់ក្នុងមនសិការរបស់ប្រជាជន ​ប្រែក្លាយទៅជាកម្លាំងយ៉ាងធំធេងក្នុងការ បង្កើតឡើង​នូវសមិទ្ធផលធំៗ នៃសង្គមជាតិ។ ក្រោមពន្លឺនៃសន្តិភាព ​សេរីភាព​ មនសិការជាតិ និងក្នុង​ជំហរផ្សារភ្ជាប់​នូវជោគវាសនារបស់ខ្លួនយើងទាំងអស់គ្នា ​យើងជឿជាក់ថា នឹងគ្មានការកើតឡើង​ជាថ្មីទៀត​នូវសោកនាដកម្មដូចក្នុងអតីតកាល។

ឯកឧត្តមប្រធានគណៈកម្មាធិការរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជាខេត្តឧត្តរមានជ័យ បាន​អំពាវនាវដល់ថ្នាក់ដឹកនាំ សមាជិក ​សមាជិកាដ៏សកម្មនៃរណសិរ្សគ្រប់ថ្នាក់ សូមលើកកម្ពស់ស្មារតី​ថែរក្សាសាមគ្គីភាព​ ឯកភាពផ្ទៃក្នុងប្រកាន់ខ្ជាប់ប្រពៃណីស្នេហាជាតិ​ ផ្សារភ្ជាប់ជាមួយប្រជាជន ខិត​ខំ​បញ្ចេញអស់កម្លាំ​ង​កាយចិត្តក្នុងការបម្រើប្រទេសជាតិ និង​កម្មវិធីនយោបាយរាជរដ្ឋាភិបាល​ផងដែរ៕

អត្ថបទដែលទាក់ទង

អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        10
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        12
រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm        29

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក

2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm
​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm