អ្នកជំងឺកូវីដ១៩ក្នុងខេត្តបាត់ដំបង កំពុងត្រូវបានផ្ទេរទៅកាន់មណ្ឌលព្យាបាលថ្មីនៅជាយដែន

2021/10/26 08:04:58 pm        262

បាត់ដំបង ៖ អ្នកជំងឺកូវីដ១៩នៅទូទាំងខេត្តបាត់ដំបង ជាពិសេសអ្នកជំងឺកំពុងសម្រាកព្យាបាលនៅតាមសាលារៀន កំពុងត្រូវបានផ្ទេរទៅកាន់មណ្ឌលព្យាបាលថ្មី នៅជាយដែនជាបន្តបន្ទាប់ ដើម្បីយកសាលារៀនប្រគល់ឲ្យសិស្សានុសិស្សសិក្សារៀនសូត្រឡើងវិញ។

មណ្ឌលព្យាបាលអ្នកជំងឺកូវីដ១៩ និងមណ្ឌលចត្តាឡីស័កនៅជាយដែន ត្រូវបានសាងសង់ឡើង កាលពីអំឡុងដើមខែកញ្ញា ដែលការសាងសង់នេះដឹកនាំដោយ នាយឧត្តមសេនីយ៍ ខេង សុមេធ ប្រធានអនុគណៈកម្មការសាងសង់ នៃគណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩ សហការជាមួយអាជ្ញាធរខេត្តបាត់ដំបង។

មណ្ឌលព្យាបាលអ្នកជំងឺកូវីដ១៩ មានលទ្ធភាពអាចទទួលអ្នកជំងឺបានដល់ចំនួន១៨៨០គ្រែ ចំណែកមណ្ឌលចត្តាឡីស័ក អាចទទួលអ្នកធ្វើចត្តាឡីស័ក បានចំនួន១៨០០គ្រែ។ ចំពោះមណ្ឌលព្យាបាល ត្រូវបានក្រុមការងាររៀបចំទីកន្លែងបានយ៉ាងមានរបៀបរៀប​រយ​ដោយ​ក្នុងនោះ បានរៀបចំបន្ទប់អនាម័យត្រឹមត្រូវ កន្លែងលាងដៃ កន្លែងលេងកីឡា និងប្រព័ន្ធកាមេរ៉ា​សុវត្ថិភាព ចំណែកមណ្ឌលចត្តាឡីស័ក ​ក្រុមការងារកំពុងតែរួតរះបញ្ចប់ការងារសាងសង់ ។

ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានណែនាំដល់មន្ទីរសុខាភិបាល ត្រូវសហការជាមួយ អាជ្ញាធរដើម្បីពន្លឿនការផ្ទេរអ្នកជំងឺកូវីដ១៩​ និងអ្នកកំពុងធ្វើចត្តាឡីស័ក ចេញពីសាលារៀន​មកដាក់នៅ ទីតាំងទាំងនេះ ឲ្យបានឆាប់បំផុត ដើម្បីប្រគល់សាលារៀនទាំងអស់​ ឲ្យមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ​ចាត់ចែងរៀបចំសម្អាត និងបាញ់ថ្នាំសម្លាប់មេរោគមុនបើកទ្វារឲ្យ​សិស្សានុសិស្ស​ចូលរៀន។

ចាប់ពីថ្ងៃទី១ ខែ វិច្ឆិកា ឆ្នាំ២០២១ ក្រសួងអប់រំ យុវជន និងកីឡា ​នឹងពង្រីកវិសាលភាព នៃការ បង្រៀន និងរៀន​តាមបណ្ដុំសម្រាប់គ្រឹះស្ថានសិក្សាសាធារណៈ ​និងឯកជន នៅគ្រប់កម្រិត ក្នុងភូមិសាស្រ្ត ទូទាំងរាជធានី-ខេត្តទាំងអស់៕

អត្ថបទ៖ នឿត សុភក្ត្រ


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        235
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        123
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm