កងទ័ពអ៊ុយក្រែន បានបាញ់មីស៊ីលជាង ៧០គ្រាប់ ទៅលើតំបន់ Belgorod នៃប្រទេសរុស្ស៊ី

2024/12/03 11:22:33 pm        217

អភិបាលតំបន់លោក Vyacheslav Gladkov បាននិយាយថា យោធាអ៊ុយក្រែន បានបាញ់មីស៊ីលចំនួន ៧១គ្រាប់ និងយានដ្រូនចំនួន ១៨គ្រឿង នៅឯព្រំដែននៃតំបន់ Belgorod របស់ប្រទេសរុស្ស៊ី កាលពីថ្ងៃ   ចន្ទ។

លោកបានសរសេរនៅលើបណ្តាញសង្គម Telegram ថា៖«មីស៊ីលចំនួន ១៤គ្រាប់ ត្រូវបានបាញ់នៅក្នុងការវាយប្រហារចំនួន ៥លើក លើកន្លែងតាំងទីលំនៅ Kolotilovka, Popovka និង Staroselye ក្នុងស្រុក Krasnoyaruzhsky។ យានដ្រូនចំនួន ៥គ្រឿង ក៏ត្រូវបានបាញ់បង្ហោះផងដែរ ដែលក្នុងនោះ មួយគ្រឿង ត្រូវបានបាញ់ទម្លាក់ នៅក្នុងតំបន់តំាងទីលំនៅ Kolotilovka»។  

មីស៊ីលសរុបចំនួន ១៧គ្រាប់ និងយានដ្រូន ចំនួន ១០គ្រឿង ត្រូវបានបាញ់ទៅលើស្រុក Belgorodsky ជាទីដែលផ្ទះឯកជនចំនួន ២ខ្នង រថយន្តចំនួន ៣គ្រឿង និងរថយន្តធុនតូចមួយគ្រឿង បានរងការខូច    ខាត។ លោកអភិបាលតំបន់ បានបន្ថែមថា៖«យើងក៏ត្រូវបានគេជូនដំណឹងថា បុរសម្នាក់ដែលរងរបួសក្នុងការវាយប្រហារដោយយានដ្រូន នៅក្នុងតំបន់ភូមិ Nikolskoye កាលពីថ្ងៃទី ១៤ ខែវិច្ឆិកា បានមកមន្ទីរពេទ្យលេខ ២ ក្នុងទីក្រុង Belgorod ដើម្បីស្វែងរកការថែទាំសុខភាព»។

មីស៊ីលចំនួន ១៦គ្រាប់ និងយានដ្រូនមួយគ្រឿង ត្រូវបានបាញ់បទៅលើស្រុក Shebekinsky ដោយបានបំផ្លាញអគារផ្ទះល្វែងមួយ រថយន្តពីរគ្រឿង និងរថយន្តក្រុងមួយគ្រឿង។

កងទ័ពអ៊ុយក្រែន ក៏បានបាញ់មីស៊ីល ចំនួន ២៤គ្រឿង និងយានដ្រូនពីរគ្រឿង ទៅលើស្រុក Volokonovsky និង Graivoronsky។ ការវាយប្រហារនេះ មិនបណ្តាលឲ្យមានមនុស្សរងរបួស ឬខូចខាតឡើយ។

អត្ថបទដែលទាក់ទង

អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm        18
ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm        37
ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm        36

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ

2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm