ក្រុមស្ម័គ្រចិត្ត និងក្រុមកាយរិទ្ធហេសបូឡា បោសសម្អាតដងផ្លូវនៅតំបន់ជាយក្រុងភាគខាងត្បូងបេរូត

2024/12/04 12:12:59 am        51

ក្រុមស្ម័គ្រចិត្ត និងក្រុមកាយរិទ្ធហេសបូឡា បានជួបជុំគ្នានៅតំបន់ជាយក្រុងភាគខាងត្បូងទីក្រុងបេរូត ប្រទេសលីបង់ ដើម្បីបោសសម្អាតកម្ទេចកម្អីតាមដងផ្លូវ ។

ក្រុមស័្មគ្រចិត្តក្មេងៗ បានប្រើប្រាស់អំបោស និងដៃទទេរ ដើម្បីបោសសម្អាតកម្ទេចកម្ទី ក្រោយការវាយប្រហាររបស់អ៊ីស្រាអែល បណ្តាលឲ្យមានការខូចខាតធ្ងន់ធ្ងរដល់អគារ និងហាង នៅតំបន់នោះ អំឡុងជម្លោះរវាងក្រុមហេសបូឡា និងទាហានអ៊ីស្រាអែល ។

លោក Sarah Shukr គឺជាអ្នកស្ម័គ្រចិត្តមួយរូប និយាយថា ពួកយើងនឹងបន្តការងាររបស់ពួកយើង រហូតដល់អ្នករាល់គ្នាវិលត្រឡប់មកវិញ ហើយពួកយើងនឹងបោសសម្អាតអំបែងកែវ និងកម្ទេចកម្ទី ឲ្យបានច្រើនតាមដែលពួកយើងអាចធ្វើទៅបាន គ្មានឱសានវាទច្បាស់លាស់នោះទេ ពួកយើងនឹងបន្តយុទ្ធនាការមួយនេះ និងមានរយៈពេលយូរតាមបំណងរបស់ព្រះ ។

ក្រុមហេសបូឡា បាននិយាយថា ពួកគេបានបើកការវាយប្រហារព្រមានការពារខ្លួន លើទីតាំងឈរជើងរបស់យោធាអ៊ីស្រាអែល នៅតំបន់ជម្លោះ Shebaa Farms កាលពីថ្ងៃចន្ទ ដោយពួកគេលើកឡើងពីអ្វីដែលពួកគេចាត់ទុកថាជាការបំពានម្តងហើយម្តងទៀតលើបទឈប់បាញ់ រួមទាំងការវាយប្រហារតាមច្រកអាកាស និងការផ្លោងគ្រាប់កាំភ្លើងធំ ។

យោធាអ៊ីស្រាអែល និយាយថា ការវាយប្រហាររបស់ក្រុមហេសបូឡា មានមីស៊ីល ២គ្រាប់ និងពុំបណ្តាលឲ្យមានគ្រោះថ្នាក់នោះទេ ។

នៅមុននេះ ទីភ្នាក់ងារព័ត៌មានជាតិ NNA គ្រប់គ្រងដោយលីបង់ រាយការណ៍ថា កងកម្លាំងអ៊ីស្រាអែល បានផ្លោងគ្រាប់កាំភ្លើងធំ ២គ្រាប់លើទីក្រុងភាគខាងត្បូង Beit Lif របស់លីបង់ ។ ពុំមានសេចក្តីរាយការណ៍ពីគ្រោះថ្នាក់នោះទេ នៅក្នុងឧបទ្ទេវហេតុមួយនេះ ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        228
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        270
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        249

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm