ប្រធានសភាលីបង់៖អ៊ីស្រាអែលរំលោភបទឈប់បាញ់ ចំនួន ៥៤ដង នៅភាគខាងត្បូងលីបង់

2024/12/04 12:24:50 am        56

ប្រធានសភាលីបង់ លោក Nabih Berri ទាមទារឲ្យអ៊ីស្រាអែល ឈប់រំលោភលើលក្ខខណ្ឌនៃបទឈប់បាញ់ និងដកកងទ័ពរបស់ខ្លួន ចេញពីទឹកដីលីបង់។

លោកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានបង្ហោះនៅលើបណ្តាញសង្គម X ថា៖«កងកម្លាំងកាន់កាប់របស់អ៊ីស្រាអែល បន្តសកម្មភាពឈ្លានពានរបស់ពួកគេ។ ពួកគេបានរំលោភលើបទឈប់បាញ់ដែលត្រូវបានប្រកាសកាលពីសប្តាហ៍មុន ចំនួន ៥៤ដង»។

លោកបានកត់សម្គាល់ថា៖«គ្រឿងចក្រឈូសឆាយរបស់អ៊ីស្រាអែល បន្តវាយកម្ទេចផ្ទះ នៅភូមិជាប់ព្រំដែន កាំភ្លើងធំ កំពុងបាញ់ផ្លោងនៅតំបន់នោះ ហើយយន្តហោះ កំពុងធ្វើការហោះហើរ ក្នុងទឹកដីលីបង់»។

លោក Berri បានសង្កត់ធ្ងន់ថា៖«យើងទាក់ទាញការយកចិត្តទុកដាក់របស់គណៈកម្មាធិការបច្ចេកទេសសម្រាប់ការតាមដានការអនុវត្តសេចក្តីសម្រេចលេខ ១៧០១របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ចំពោះការរំលោភបំពានដ៏ច្រើនបែបនេះ ហើយអំពាវនាវឲ្យប្រទេសនេះ បញ្ចប់ការរំលោភបំពាន ដោយបង្ខំអ្នកឈ្លានពានទាំងនោះឲ្យចាកចេញពីដីលីបង់»។

កិច្ចព្រមព្រៀងស្តីពីបទឈប់បាញ់លើកដំបូងរវាងអ៊ីស្រាអែល និងលីបង់ ចាប់តាំងពីអរិភាព បានផ្ទុះឡើងក្នុងខែតុលា ឆ្នាំ ២០២៣ បានចូលជាធរមាន នៅព្រឹកថ្ងៃទី ២៧ ខែវិច្ឆិកា។ ប្រធានាធិបតីអាមេរិក លោក Joe Biden បានប្រកាសថា កិច្ចព្រមព្រៀងរវាងរដ្ឋជ្វីហ្វ និងក្រុមហេសបូឡា បានផ្តល់សម្រាប់ការបង្កើតឡើងវិញនូវកងទ័ពលីបង់ និងការគ្រប់គ្រងរបស់កងកម្លាំងសន្តិសុខរដ្ឋលើទឹកដីរបស់ប្រទេសនេះ ក្នុងរយៈពេល ៦០ថ្ងៃ។ បន្ទាប់មក កងទ័ពអ៊ីស្រាអែល នឹងត្រូវដកចេញពីលីបង់ ជាបណ្តើរៗ។

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        80
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        125
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        113

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm