ពលរដ្ឋខ្មែររស់នៅអាមេរិក៖ រាល់ការញុះញង់របស់ក្រុមជ្រុលនិយម គឺធ្វើយ៉ាងណាឲ្យ​សេដ្ឋកិច្ច​កម្ពុជា​ដួលរំលំ

2024/12/04 04:27:47 pm        142

លោក ជឺរី ពលរដ្ឋខ្មែររស់នៅអាមេរិក បានផ្តាំទៅបងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅ​ប្រទេស​ទាំង​អស់​ថា ប្រសិនបើស្តាប់ការញុះញង់របស់ក្រុមប្រឆាំងជ្រុលនិយម នឹងក្លាយជា​មនុស្ស​ផ្ការីកផ្កា​រោយ​អស់​ក្តីសង្ឈឹមនាពេលអនាគត ខណៈរាល់សកម្មភាពអុចអាលទាំងអស់របស់ជនក្បត់ជាតិ គឺ​ដើម្បី​ធ្វើ​យ៉ាងណាឲ្យសេដ្ឋកិច្ច​កម្ពុជា​ដួលរំលំ និង​ឲ្យ​ពលរដ្ឋ​ខ្មែរ​ដែល​ស្តាប់​តាម​ពួក​គេ​ជាប់​ពន្ធនាគារ​ ដោយការណ៍នេះ​ជា​គោល​បំណង​ឲ្យ​បរទេស​ដាក់​សម្ពាធ​លើរាជ​រដ្ឋាភិបាល​តែ​ប៉ុណ្ណោះ។​

តាមរយៈវិដេអូឃ្លីប ដែលបានចាក់ផ្សាយបន្តដោយផេកហ្វេសបុកសម្តេចតេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភាកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជានាព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ​២០២៤​នេះ លោក ជឺរី បានថ្លែងថា បងប្អូនប្រជាពលរដ្ឋទាំងអស់គប្បីត្រូវចេះថ្លឹងថ្លែង និង​ពិចារណាឲ្យបានច្បាស់លាស់បំផុត មុននឹងធ្វើតាមការញុះញង់របស់ជនក្បត់ជាតិ ដែល​កំពុង​នីរទេស​ខ្លួន​នៅក្រៅប្រទេស ខណៈជននេះបាន ប្រកាសធ្វើយុទ្ធសាស្រ្ត​«ផ្ការីក» ដើម្បី​ផ្តួល​រំ​រាជ​រដ្ឋាភិបាល​ស្រប​ច្បាប់ ដែលកើតចេញពីការបោះឆ្នោតនោះ។

លោកជឺរី បានបញ្ជាក់ថា យុទ្ធសាស្រ្តី«ផ្ការីក»របស់ជនក្បត់ជាតិ និងបក្សពួកដែលបានប្រកាសថា ពេល​គេ​ជាប់ឆ្នោតគេនឹងប្រមូលលុយពីក្រុមនាយទុនយកទៅចែកជូនប្រជាពលរដ្ឋក្រីក្រនោះ គឺ​ជា​ការ​ញុះញង់មិនអាចទទួលយកបាននោះទេ ដែលការអុច​អាល​បែប​នេះ​នឹង​ធ្វើ​ឲ្យ​បរទេស​ខ្លាច​មិន​ហ៊ាន​ធ្វើ​ការ​វិនិយោគនៅស្រុកខ្មែរបន្តទៀត ដូច្នេះសេដ្ឋកិច្ចកម្ពុជា​អាច​នឹង​ធ្លាក់​ប្រសិន​បើ​គ្មាន​គេ​មក​បណ្តាក់​ទុនហើយ ដរាបណាគេមិនហ៊ានបណ្តាក់ទុននោះពលរដ្ឋខ្មែរនឹងគ្មានការងារធ្វើ ខណៈ​កត្តានេះហើយដែលក្រុមប្រ ឆាំងជ្រុលនិយមទាំងនោះចង់បាន និងចាំ​អបអរ​សាទរ​ពេល​ដែល​ពួក​គេឃើញសេដ្ឋកិច្ចខ្មែរដាំក្បាលចុះនោះ។

យ៉ាងណាក៏ដោយលោក ជឺរី បានអំពាវនាវយ៉ាងទទួចដល់ប្អូនទាំងអស់ទាំងក្នុង និង​ក្រៅ​ប្រទេស​គប្បី​កុំ​ចូល​រួមរាល់សកម្មភាពញុះញង់របស់ក្រុមក្បត់ជាតិនេះឲ្យសោះ បងប្អូននឹង​ជួប​នៅ​គ្រោះ​មហន្តរាយ ពីព្រោះថាចលនានេះ(យុទ្ធសាស្រ្តផ្ការីក) វាជាចលនាមួយដែលខុសនឹងច្បាប់ ដោយ​នឹង​គ្មាន​អន្តរជាតិ ណាមួយគេមកជួយបងប្អូនបាននោះទេ ខណៈកាលណាយើង​ចូល​រួម​នូវ​សកម្មភាព​ខុសច្បាប់ទាំងនេះ អាជ្ញាធរនឹងចាត់វិធានការឃាត់ខ្លួនយើងជាក់ជាមិនខាននោះឡើយ ហើយ​តុលាការនឹងយកបងប្អូនទៅ កាត់ទោសទៅតាមច្បាប់ជាធរមានផងដែរ។ លោកជឺរី ក៏បាន​លើក​ឡើង​ផងដែរថា អ្នកដែលប្រកាសហើយតាំងខ្លួនថាជាអ្នកស្នេហាជាតិនោះ គឺពួកគេ​កំពុង​សោយ​សុខ​នៅ​ក្រៅប្រ​ទេសតែប៉ុណ្ណោះ ហើយបង ប្អូនស្តាប់ និងធ្វើតាមការញុះញងរបស់ពួកគេ ខណៈយើងកំពុងមានឱពុកម្តាយ ប្តី ប្រពន្ធ និងកូននៅស្រុក ហើយជាក៏ជាពលករ​ធ្វើ​ការ​នៅ​ស្រុក​គេ​ផង​ដែរ ដូច្នេះអ្នកដែលជួបគ្រោះមហន្តរាយគឺបងប្អូនតែប៉ុណ្ណោះ៕ អត្ថបទ៖ បាន ចក់

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        239
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm