រុស្ស៊ី និងអាមេរិក ប៉ះទង្គិចគ្នានៅ UN ជុំវិញការកើនឡើងនៃការប្រយុទ្ធនៅស៊ីរី

2024/12/04 05:14:41 pm        198

រុស្ស៊ី និងសហរដ្ឋអាមេរិក បានប៉ះទង្គិចពាក្យសម្ដីគ្នាយ៉ាងតានតឹងនៅអង្គការសហប្រជាជាតិ កាលពីថ្ងៃអង្គារ (០៣ ធ្នូ) ដោយចោទប្រកាន់គ្នាទៅវិញទៅមកថាបានគាំទ្រអំពើភេរវកម្ម ក្នុងអំឡុងពេលកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខ ជុំវិញការកើនឡើងភ្លាមៗនៃការប្រយុទ្ធគ្នានៅក្នុងប្រទេសស៊ីរី។

អគ្គរដ្ឋទូតរងអាមេរិកប្រចាំអង្គការសហប្រជាជាតិ លោក Robert Wood បានអំពាវនាវឱ្យមានការបន្ធូរបន្ថយការប្រយុទ្ធគ្នានៅស៊ីរី ហើយចោទប្រកាន់កងកម្លាំងរបស់ប្រធានាធិបតីស៊ីរី លោក Bashar al-Assad និងអ្នកគាំទ្ររបស់ខ្លួនគឺរុស្ស៊ី ថាបានបង្កឱ្យជនស៊ីវិលស្លាប់បាត់បង់ជីវិតក្នុងការវាយប្រហារប្រឆាំងក្រុមឧទ្ទាម លើសាលារៀន និងមន្ទីរពេទ្យ។

នៅក្នុងការឆ្លើយតបដែលសំដៅទៅកាន់លោក Wood ឯកអគ្គរដ្ឋទូតនៅអង្គការសហប្រជាជាតិរបស់រុស្ស៊ី លោក Vassily Nebenzia ចោទបកទៅវិញថា "អ្នកមិនអាចហៅភាពក្លាហានក្នុងការថ្កោលទោសការវាយប្រហារភេរវកម្ម ជាការប្រឆាំងនឹងជនស៊ីវិលរបស់ស៊ីរីនោះទេ"។

ការប៉ះទង្គិចដ៏តានតឹងនេះកើតឡើង បន្ទាប់ពីក្រុមឧទ្ទាមស៊ីរី បានដណ្តើមកាន់កាប់ទីក្រុងអាឡិបប៉ូ (Aleppo) កាលពីសប្តាហ៍មុន ក្នុងការវាយប្រហារមួយដែលផ្តួចផ្តើមដោយក្រុមសកម្មប្រយុទ្ធ ហាយ៉ាត់ តារឺ អាល់-ស្ហាម (Hayat Tahrir al-Sham) ឬក្រុម HTS។ ដោយពីមុនត្រូវបានគេស្គាល់ថាជារណសិរ្ស នូស្រា (Nusra) ក្រុមនេះគឺជាស្លាបប្រយុទ្ធផ្លូវការរបស់ក្រុមអាល់កៃដា នៅសស៊ីរី រហូតដល់ការផ្តាច់ទំនាក់ទំនងក្នុងឆ្នាំ២០១៦។ ក្រុម HTS នេះក៏ត្រូវបានដាក់ទណ្ឌកម្មដោយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិផងដែរ៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        88
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        132
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        120

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm