ឆ្មាំល្បាតឆ្នេរហ្វីលីពីន និងចិន ប៉ះទង្គិចគ្នាជាថ្មីនៅជិតដែនទឹកជម្លោះក្នុងសមុទ្រចិនខាងត្បូង

2024/12/04 05:58:28 pm        193

ឆ្មាំសមុទ្រហ្វីលីពីន និងចិន បានរាយការណ៍អំពីការប្រឈមមុខដាក់គ្នាជាថ្មីជុំវិញដែនទឹកជម្លោះនៅក្នុងសមុទ្រចិនខាងត្បូងនៅថ្ងៃពុធ (០៤ ធ្នូ) នេះ ដែលជាការប៉ះទង្គិចចុងក្រោយបង្អស់នៅក្នុងជម្លោះដ៏រ៉ាំរ៉ៃរវាងប្រទេសជិតខាងទាំងពីរ។

ឆ្មាំល្បាតឆ្នេររបស់ចិន និយាយថា នាវាហ្វីលីពីន ៤គ្រឿង បានព្យាយាមចូលទៅក្នុងដែនទឹករបស់ចិននៅជុំវិញថ្មប៉ប្រះទឹក ស្កាបូរ៉ូ ស្ហូល (Scarborough Shoal) ក្នុងសមុទ្រចិនខាងត្បូង ប៉ុន្តែឆ្មាំល្បាតឆ្នេរហ្វីលីពីន (PCG) បាននិយាយថា កងនាវាចរ និងនាវាឆ្មាំល្បាតឆ្នេររបស់ប្រទេសចិន បានចាត់វិធានការយ៉ាងកម្រោលប្រឆាំងនឹងការល្បាតជាប្រចាំរបស់ទីក្រុងម៉ានីល និងការិយាល័យជលផលនៅជិតដែនទឹកជម្លោះនេះ។

លោក ជេ តារៀលឡា (Jay Tarriela) អ្នកនាំពាក្យឆ្មាំល្បាតឆ្នេរហ្វីលីពីន PCG ប្រចាំសមុទ្រចិនខាងត្បូង បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ឆ្មាំល្បាតឆ្នេរចិន បានប្រើកាណុងបាញ់ទឹកទៅកាន់នាវាហ្វីលីពីន "តម្រង់ចំអង់តែននាវាចរណ៍របស់នាវា" ហើយនាវាហ្វីលីពីនក៏ប្រឈមនឹង "ការរារាំង ឃ្លាំមើល និងការបើកបរដ៏គ្រោះថ្នាក់" ពីនាវាកងទ័ពជើងទឹក និងនាវាឆ្មាំល្បាតឆ្នេររបស់ចិនផងដែរ។

ឧបទ្ទវហេតុនេះកើតឡើងបន្ទាប់ពីមានជម្លោះការទូតនៅក្នុងខែវិច្ឆិកា ក្នុងពេលដែលចិនបានគូសបន្ទាត់មូលដ្ឋាន "ដែនទឹក" ជុំវិញថ្មប៉ប្រះទឹកនេះ ដែលទីក្រុងប៉េកាំង ហៅថាកោះ ហ័ងយាន (Huangyan)។ ភាពតានតឹងរវាងចិន និងហ្វីលីពីនជុំវិញសមុទ្រចិនខាងត្បូង បានកើនឡើងពេញមួយឆ្នាំនេះ ជាពិសេសនៅលើដែនទឹក Scarborough Shoal ដែលជាកន្លែងនេសាទដ៏សំខាន់៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        104
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        142
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        125

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm