ក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធនៃបណ្តុំអង្គការសង្គមស៊ីវិលស្នើឱ្យបង្កើតច្បាប់ថ្មីដាក់ទោសក្រុមជ្រុលនិយមដែលមានចរិតជា «ភេរវកម្ម»

2024/12/04 07:26:52 pm        180

ក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធនៃបណ្តុំអង្គការសង្គមស៊ីវិលនៅថ្ងៃទី ៣ ខែវិច្ឆិកា ឆ្នាំ ២០២៤ បាន​បើក​កិច្ច​ប្រជុំ​បន្ទាន់​មួយនៅទីស្នាក់ការកណ្តាលរបស់ខ្លួន ដើម្បីរៀបចំផែន​ការ​សកម្មភាព​ជូន​ប្រធាន​ផែន​នីមួយៗ ត្រៀមចូលរួមឆ្លើយតបគ្រប់ទម្រង់ និងបន្តអនុវត្តការងារ ពិសេសចំពោះ​ក្រុម​ជ្រុល​និយម ដែលមានចរិតជា «ភេរវកម្ម»។ 

កិច្ចប្រជុំដ៏មានសារៈសំខាន់ខាងលើនេះ ដឹកនាំដោយ លោក ហេង សំណាង មេដឹក​នាំ​ក្រុម​យុវជន​សង្គមស៊ីវិល ព្រមទាំងមានការចូលរួមពីប្រធានផែននីមួយៗ ដើម្បីពិភាក្សា​លម្អិត​អំពី​វឌ្ឍន​ភាព​ការ​ងាររបស់ខ្លួន និង លើសកម្មភាព​ឆ្លើយ​តប​ឱ្យ​ទា​ន់​ពេល​វេលា​ចំពោះក្រុ​ម​ជ្រុល​យម​ជា​ពិសេស ទណ្ឌិត្បត់ជាតិ៣ជំនាន់ ដែលនិយមប្រើនយោបាយបោកបញ្ឆោត ញុះញង់ លាបព័ណ៌ ប្រឌិត​ក្រឡៃព័ត៌មានជាដើម ដោយបង្កើតបញ្ហាអស់ពីរឿងមួយចូលរឿងមួយមិនចេះដាច់ ក្រោម​រូប​ភាព​ជា«ភេរវកម្ម»។

ជាពិសេសកិច្ចប្រជុំនេះ ក៏បានឯកភាពបន្តថ្កោលទោស និងស្នើ​សុំ​ឱ្យ​បង្កើត​ច្បាប់​ថ្មី​មួយ​ដើម្បី​អនុវត្ត​ឱ្យ​បានតឹងរឹងបំផុត ចំពោះក្រុមជ្រុលនិយម ដែលដឹកនាំដោយទណ្ឌិតក្បត់ជាតិ ដែល​ជា​ក្រុម​ឧទ្ទាមក្រៅច្បាប់និងបក្សពួកគេមួយក្តាប់តូច បានបង្កើត «ចលនាជាតិតស៊ូ» ដុត​បញ្ឆេះ​កំហឹង ដល់ប្រជាពលរដ្ឋគ្រប់មជ្ឍដ្ឋាន ឲ្យងើបបះបោល បង្វែលចុងការណុងកាំភ្លើង ផ្តួល​រំលំ​រាជ​រដ្ឋាបាល​ស្របច្បាប់ ។ល។ ដែលទាំងអស់នេះអាចចាត់ទុកថាជាអំពើ «ភេរវកម្ម» និងដាក់ទោស​ឱ្យ​បាន​ខ្លាំង​ជាទីបំផុត។

ក្នុងន័យនេះ ក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធនៃបណ្តុំអង្គការសង្គមស៊ីវិល ម្តងហើយម្តងទៀត បាន​អំពាវ​នាវ​​ដល់បណ្តាស្ថាប័ន្ធជាតិ និងអន្តរជាតិ ដែលពាក់ព័ន្ធនឹងផ្លូវច្បាប់ គ្រប់លំដាប់ថ្នាក់ មេត្តា​ចាត់​វិធាន​តាមផ្លូវច្បាប់ ឲ្យបានតឹងរឹងចំពោះក្រុមជ្រុលនិយមហួសហេតុ ដើម្បីទប់ស្កាត់ និងបង្ការ បង្រ្កាប​ឲ្យបានជាដាច់ខាត ដើម្បីសុខក្សេន្ត​ក្សាន្ត​ដល់​ពលរដ្ឋ​កម្ពុជា​ដែលកំ​ពុង​ជ្រោក​ក្រោម​ម្លប់​សុខ​សន្តិភាព។

ជាងនេះទៅទៀត ក្រុម​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធនៃ​បណ្តុំអ​ង្គ​ការ​សង្គម​ស៊ីវិល​បាន​ធ្វើ​ការ​អំពាវ​នាវ​ដល់​បណ្តា ស្ថាប័នជាតិ និងអន្តរជាតិ ចាត់ទុក ក្រុមជ្រុលនិយម ដែលដឹកនាំដោយ ទណ្ឌិតក្បត់ជាតិ ជា ក្រុម «ភេរវកម្ម»៕

អត្ថបទដែលទាក់ទង

សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        46
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        134
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        246

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា

2026/07/24 07:06:33 pm
​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm